កីឡា
ពានបាល់ទះសម្តេច ស ខេង ទាក់ទាញឱ្យសម្លឹងឃើញកីឡាករថ្មី ៧ រូប កោះហៅចូលក្រុមជម្រើសជាតិ
កីឡាករ ៧ រូប ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា កោះហៅចូលក្រុមជម្រើសជាតិ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមប្រកួតកីឡាស៊ីហ្គេម ២០២៣ នៅកម្ពុជា។
ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបាល់ទះ បែបនេះគឺបន្ទាប់ពួកគេទាំង ៧ នាក់បានបង្ហាញសមត្ថភាពលេចធ្លោក្នុងការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ ២០២២ ដោយរួមមានមកពីក្លិបចំនួន ៤ រួមមាន ក្លិបបាល់ទះក្រសួងមហាផ្ទៃ (៤នាក់), ខេត្តតាកែវ (១នាក់), សមាគមកីឡាបាល់ទះខេត្តសៀមរាប (១នាក់) និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម (១នាក់)។

កីឡាករមកពីក្លិបបាល់ទះក្រសួងមហាផ្ទៃមាន៖ ប៊ន ណារិទ្ធ, មឿង ម៉េងឡាយ, មាស វាសនា និង ខុម ហុងទ្រី។ ខណៈកីឡាករ មឯុន ដារ៉ា មកពីខេត្តតាកែវ, កីឡាករ សេង គឹមហាប់ មកពីខេត្តសៀមរាប និងកីឡាករ ឌិន ស៊ីដែន ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
គួររំឮកថា ការជ្រើសរើសកីឡាករថ្មីនេះ ក៏ស្ថិតក្នុងផែនការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាផងដែរ បន្ទាប់ពីបានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម ដោយទទួលបានមេដាយសំរឹទ្ធ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងបានមើលឃើញពីចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែម ដើម្បីអាចប្រជែងមេដាយលើសនេះ ក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ លើទឹកដីរបស់ខ្លួន៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ