កីឡា
ល្បុក្កតោ មានប្រទេស ៧ ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកម្ពុជា ឆ្នាំ ២០២៣
ប្រទេស ៧ ហើយ ត្រៀមចូលរួមប្រកួតកីឡាគុនល្បុក្កតោ ដែលត្រូវបានដាក់បញ្ចូលក្នុងចង្កោមនៃប្រភេទកីឡាយុទ្ធគុនចម្រុះ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។

តាមការបញ្ជាក់ជូនរបស់ឯកឧត្តមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC វ៉ាត់ ចំរើន នៅក្រោយពេលបញ្ចប់កិច្ចពិភាក្សា និងចុះហត្ថលេខាជាមួយ តំណាងសមាគមកីឡាបញ្ចសិលាឥណ្ឌូនេស៊ី និងតំណាងស្ថានទូតឥណ្ឌូនេស៊ី ក្នុងការផ្លាស់ប្តូរការនៃហ្វឹកហាត់គុនល្បុក្កតោ និងបញ្ចលសិលា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់នៅលើ Cambodia2023.com ថា៖ «នេះជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបញ្ជ្រាបក្បាច់គុនព្រលឹងជាតិមួយនេះទៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលឥណ្ឌូណេស៊ីនឹងបង្កើតឲ្យមានជាសហព័ន្ធកីឡាគុនល្បុក្កតោឥណ្ឌូនេស៊ី។ ឯកឧត្តមចាត់ទុកថា នេះក៏ជាការពង្រីកសក្តានុពលរបស់គុនល្បុក្កតោកម្ពុជាបន្ថែមទៀត ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការត្រៀមរៀបចំស៊ីហ្គេម ឆ្នាំ ២០២៣ ដោយពេលនេះមាន ៦ ទៅ ៧ ប្រទេសហើយ»។

គួររំឭកថា កាលពីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឭកម្តងទៀត ក្នុងការជំរុញឱ្យបានខ្លាំងថែមទៀត ចំពោះការអភិរក្សកម្រិតបច្ចេកទេសកីឡា ទាំងល្បុក្កតោខ្មែរ និងយុទ្ធគុនឥណ្ឌូនេស៊ីនេះ។
ល្បុក្កតោ នឹងស្ថិតនៅក្នុងចំណោមនៃប្រភេទកីឡាយុទ្ធគុនចម្រុះ ដែលមានកីឡាប្រពៃណីដល់ទៅ ៦ រួមមាន គុនល្បុក្កតោ, Arnis, ជឺជីតស៊ូ, ឃីកបុកសីង, យុទ្ធគុនចម្រុះកូរ៉េ ITF, វ៉ូវីណាម៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់