កីឡា
កុំភ្លេច! កណ្តាប់ដៃយក្ស ធន់ រិទ្ធី ប៉ះ ជើងខ្លាំងប្រេស៊ីលកម្ពស់ជិត១.៩០ម៉ែត្រល្ងាចនេះ
អ្នកលេងកណ្តាប់យក្ស ធន់ រិទ្ធី ត្រូវធ្វើការធ្ងន់មែនទែនវេលាម៉ោង៧យប់នៅសង្វៀនបាយ័នក្នុងកម្មវិធីប្រដាល់«ការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី» នៅពេលជួបជើងខ្លាំងប្រេស៊ីល ហ្គាព្រីល ពេរ៉េយ៉ា (Gabriel Pereira)។
អ្នកលេងគុនខ្មែរ ធន់ រិទ្ធី ត្រូវបានទទួលស្គាល់ជាជើងខ្លាំងមួយរូបក្នុងចំណោមជើងខ្លាំងទម្ងន់ធ្ងន់ៗនៅក្នុងប្រទេសកម្ពុជា។ រូបគេធ្វើបានល្អជាបន្តបន្ទាប់ក្នុងការប្រកួតជាមួយជើងខ្លាំងគុនខ្មែរដូចជា ធឿន ធារ៉ា, ឡៅ ចន្ទ្រា និង វង្ស វិឆ័យជាដើម ហើយក៏ទទួលបានជ័យជម្នះជាច្រើនអ្នកលេងឆ្លងដែន។

ជាពិសេសពីរប្រកួតចុងក្រោយ ធន់ រិទ្ធី បានផ្តួលជើងខ្លាំងថៃ សនខាវ នៅទឹកទី១ សម្រាប់ការប្រកួតលើកទី១ និងលើកទី២ផ្តួលឲ្យសន្លប់ក្នុងទឹកទី៣។ សម្រាប់ការប្រកួតថ្ងៃសុក្រល្ងាចនេះគឺជាលើកដំបូងដែលជួបកីឡាករប្រេស៊ីល។
ហ្គាព្រីល ពេរ៉េយ៉ា ជាជើងខ្លាំងមួយរូបដែលមានបទពិសោធលើសង្វៀនអន្តរជាតិច្រើន ហើយក៏បានចេញប្រកួតជាច្រើនប្រទេសដែរ។ រូបគេត្រូវបានអ្នកគាំទ្រមើលឃើញថា មានអាវុធល្អគឺកណ្តាប់ដៃ ហើយធ្ងន់ថែមទៀត។ ជាពិសេសទៀតនោះ រូបគេមានអំណោចផល និងប្រៀបខាងកាយសម្បទា ខណៈរូបគេមានកម្ពស់រហូតដល់១.៨៩ម៉ែត្រ។
ជុំវិញការប្រកួតនេះ ធន់ រិទ្ធី បាននិយាយថា ៖«ខ្ញុំឡើងវ៉ៃដើម្បីបងប្អូនអ្នកទស្សនា។ ខ្ញុំឡើងវ៉ៃហើយគឺវ៉ៃហើយ តែស្ទាប់ស្ទង់ខ្លះនៅទឹកទី១ ឬទី២។ ខ្ញុំបារម្ភដែរចំពោះការប្រកួតល្ងាចនេះ ពីព្រោះគេ (ពេរ៉េយ៉ា) ល្បីថា មានអាវុធល្អ។ ពិសេសគេមានមាឌធំជាងខ្ញុំច្រើនណាស់។ គេជិត១.៩០ម៉ែត្រ ខ្ញុំត្រឹមតែ១.៧០ម៉ែត្រជាង។ នេះជាលើកដំបូងរបស់ខ្ញុំដែលត្រូវប៉ះដៃគូកម្ពស់ជិត២ម៉ែត្រ»។

ដោយសាររូបគេមានកណ្តាប់ដៃធ្ងន់ល្អ និងមានប្រសិទ្ធភាពស្រាប់ហើយ ធន់ រិទ្ធី បានបញ្ជាក់ថា រាល់ថ្ងៃនេះរូបគេបាន និងកំពុងបង្កើនទម្ងន់ជើងទាត់ដើម្បីឲ្យមានក្បាច់ ក៏ដូចជាអាវុធវ៉ៃបានល្អចម្រុះច្រើន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?