Connect with us

កីឡា

វៀតណាម និងថៃ សោកស្ដាយ ពេលកីឡាមួយចំនួន ពុំបានបញ្ចូលស៊ីហ្គេម កម្ពុជា ២០២៣

បានផុស

នៅ

សារព័ត៌មាន និងអ្នកគាំទ្រវៀតណាម ជាមួយថៃ បានសម្ដែងការសោកស្ដាយ បន្ទាប់ពីកីឡាសក្ដានុពលរបស់គេមួយចំនួន ពុំត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាអូឡាំពិក ជាច្រើនដូចជា បាញ់កាំភ្លើង កីឡាប្រណាំងទូករ៉ូអ៊ីង (rowing ) និងបាញ់ធ្នូ ត្រូវបានដកចេញពីស៊ីហ្គេម លើកទី៣២ ឆ្នាំក្រោយ ខណៈដែលវៀតណាម បានចាត់ទុកកីឡានេះមានសក្ដានុពលសម្រាប់ប្រទេសរបស់ខ្លួនក្នុងការប្រជែងមេដាយ។

ថ្មីៗនេះ កម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា។ ក្នុងកិច្ចប្រជុំនេះ ប្រទេសម្ចាស់ផ្ទះបានស្នើប្រភេទកីឡាចំនួន៤០ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្នុងវេបសាយរបស់វៀតណាម vnexpress និយាយថា៖ “ក្នុងចំណោមប្រភេទកីឡា ១៥ប្រភេទ នៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ត្រូវបានកាត់ចេញពីបញ្ជី រួមមានប្រភេទកីឡាអូឡាំពិកជាច្រើនដូចជាការបាញ់កាំភ្លើង បាញ់ធ្នូ និងចែវទូក (rowing )”។ 

កាសែតខាងលើបន្ថែមទៀតថា កម្ពុជាបានដកកីឡាទាំងនេះចេញ ដោយសារកីឡាខ្លះមិនមានសហព័ន្ធ អត្តពលិក ក៏ដូចជាសម្ភារៈបរិក្ខារស្របតាមតម្រូវការ។ យោងតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាវៀតណាម លោក Tran Duc Phan កីឡាទាំងនេះគឺជាប្រភេទកីឡាដែលវៀតណាមមានខ្លាំង ដូច្នេះការដកនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ចំនួនមេដាយមាសដែលពួកគេអាចរកបាន។

កីឡាបាញ់កាំភ្លើង វៀតណាម រកមេដាយមាសបានដល់ទៅ ៧គ្រឿង ពេលគេធ្វើម្ចាស់ផ្ទះដែលទើបបញ្ចប់ថ្មីៗនេះ ខណៈបាញ់ធ្នូ ឈ្នះមេដាយប្រាក់៤ រីឯកីឡាទូករ៉ូអ៊ីង គេឈ្នះមេដាយមាស ៨គ្រឿង។

ដោយឡែកថៃវិញ បានសោកស្ដាយនៅពេលដែលកីឡាបាល់ទាត់ក្នុងសាល (Futsal) ពុំត្រូវបានដាក់បញ្ចូល ដ្បិតកីឡានេះថៃ ខ្លាំងជាងគេ និងរកមេដាយមាស បានជារៀងរាល់ឆ្នាំ។ ជាមួយគ្នានោះក្នុងកិច្ចប្រជុំគេក៏បានទាមទាឱ្យពិចារណាដាក់កីឡាបាញ់ធ្នូ ចូលប្រកួតផងដែរ។

នៅមានផ្លូវដែលកីឡាបាញ់ធ្នូ និងបាញ់កាំភ្លើង អាចត្រូវបានដាក់បញ្ចូល ខណៈកីឡាបាញ់កាំភ្លើង, កីឡាបាញ់ធ្នូ និង៣ប្រភេទកីឡាផ្សេងទៀត មានកីឡា Kurash, កីឡាកាយសម្ព័ន្ធ វិញ្ញាសា (Rythmic) និងអុកអន្តរជាតិ កំពុងដាក់ក្នុងការពិចារណ។

គួរបញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម