កីឡា
U-15 ព្រះខ័នរាជស្វាយរៀង បានកៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយពានយុវជន ខណៈ U-18 អស់ឱកាសត្រឹមព្រឹកមិញ
ក្រុមយុវជនថ្នាលរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ២ក្រុម U-15 និង U-18 បានបញ្ចប់ការប្រកួតពានរង្វាន់ជ្រើសរើសជើងឯកយុវជន U-15 & U-18 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រចាំឆ្នាំ២០២២ រៀងខ្លួនៗហើយគិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នេះ។

ជាលទ្ធផល ក្រុម U-15 យុវជនព្រះខ័នរាជស្វាយរៀង បានកៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ជ្រើសរើសជើងឯកយុវជន U-15 ខណៈ ក្រុម U-18 យុវជនព្រះខ័នរាជស្វាយរៀង បានជ្រុះចេញពីកម្មវិធីពានរង្វាន់ជ្រើសរើសជើងឯកយុវជន U-18 បន្ទាប់ពីចំណាយពេលប្រកួតជាង ៤ខែរួចមក។
ក្រុម U-15 យុវជនព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមកំពូលតារាងពូល A ដែលរួមជាមួយភ្នំពេញក្រោន, អគ្គិសនីកម្ពុជា, អាយអេសអាយដង្កោរសែនជ័យ និងយុវជនសាលាតម្រង់ទិសរាជធានីភ្នំពេញ។ ពួកគេប្រកួត ៤ដង ឈ្នះ៣ដង មិនដែលស្មើ និងចាញ់១ដង មាន ៩ពិន្ទុ។
សម្រាប់វគ្គ១៦ក្រុមចុងក្រោយ U-15 ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមលេខ២ ពូល B គឺក្រុម U-15 សមាគមកីឡាកងយោធពលខេមរភូមិន្ទ (U-15 Tiffy Army) ដែលការប្រកួតថ្ងៃឡើងចំនួន២ជើង ជើងទី១នៅថ្ងៃទី០៧ ខែសីហា និងជើងទី២ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។
លទ្ធផលរបស់ក្រុម U-18 យុវជនព្រះខ័នរាជស្វាយរៀង ដែលទើបតែបញ្ចប់ការប្រកួតក្នុងពូលព្រឹកមិញនេះ គឺបានត្រឹមឈរនៅលេខ៤ ក្នុងពូល B ក្រោយប្រកួត ៤ដង មិនដែលឈ្នះ ស្មើ៣ និងចាញ់១ មាន ៣ពិន្ទុ។ ក្នុងពូល B នេះមាន U-18 បឹងកេត, សាលាតម្រង់ទិសរាជធានីភ្នំពេញ, អគ្គិសនីកម្ពុជា និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ (U-18 Tiffy Army)។
សូមបញ្ជាក់ថា ពានរង្វាន់ជ្រើសរើសជើងឯកយុវជននេះធ្វើឡើងជារៀងរាល់ឆ្នាំ ដោយក្លិប និងក្រុមមកពីគ្រប់រាជធានីខេត្ត ចូលរួមប្រកួត៕ អត្ថបទ៖ មន្នីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ