កីឡា
លោក Conor មានពាក្យច្រើននិយាយពីលទ្ធផលស្មើទ័ព ១-១ សប្តាហ៍ទី១១
ព្រះខ័នរាជស្វាយរៀងនៅតែរក្សាខ្លួនជាក្រុមដែលមិនទាន់ស្គាល់ពាក្យបរាជ័យគិតត្រឹមសប្តាហ៍ទី១១ នៃជម្រើសជើងឯកខេមបូឌាព្រីមៀរលីគ បន្ទាប់ពីស្មើជាមួយក្លឹប Tiffy Army FC ដោយលទ្ធផល ១-១ នៅក្នុងផ្ទះរបស់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅ។
សម្រាប់លទ្ធផលនេះ លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងមិនពេញឡើយ ហើយគួរតែទទួលបានលទ្ធផលល្អប្រសើរជាងនេះ ប៉ុន្តែលោកមានពាក្យពេចន៍ជាច្រើនដែលចង់និយាយជុំវិញការប្រកួតនេះ។

លោកបានលើកឡើងថា ៖«ខ្ញុំគិតថា យើងសំណាងមិនល្អតិចតួច។ យើងលេងមិនបានល្អទេសម្រាប់ការប្រកួតនេះ ក្នុងចំណោមប្រកួតដែលឈ្នះៗក្នុងរដូវកាលនេះ។ ក្រុមទ័ពគួរឲ្យសរសើសម្រាប់ទម្រង់លេងរបស់ពួកគេ»។
«មែនទែនទៅ យើងមានឥរិយាបថល្អវិញ ហើយគួរតែទទួលបានបាល់ប៉េណាល់ទី បន្ទាប់ពីយើងបានតាមស្មើ ពីព្រោះដៃរបស់ពិសិដ្ឋប៉ះបាល់នៅតំបន់គ្រោះថ្នាក់។ ប៉ុន្តែនេះជាបាល់ទាត់ ពេលខ្លះអ្វីមួយកើតឡើងដល់យើង ហើយពេលខ្លះក៏យើងត្រូវជម្នះពេលវេលាដ៏លំបាកដែរ»។ លោក Nonor Nester បានរៀបរាប់។

គ្រូបង្វឹកសញ្ជាតិអៀរឡង់បន្ថែមថា ៖«ពេលខ្លះបាល់ទាត់គឺបែបនេះឯងសម្រាប់ពួកយើងដែលយើងត្រូវតែបន្តប្រឹងប្រែងឲ្យខ្លាំងបន្ថែមទៀត ហើយផ្តោតលើការប្រកួតបន្ទាប់»។
គិតត្រឹមសប្តាហ៍ទី១១នៃលីគកំពូលកម្ពុជារដូវកាល២០២២ ព្រះខ័នរាជស្វាយរៀងនៅតែបន្តឈរលើកំពូលតារាងជាមួយនឹងពិន្ទុ២៩ បន្ទាប់ពីឈ្នះ៩ និងស្មើ២ដែលមិនទាន់ស្គាល់បរាជ័យម្តងណាឡើយ។ ជាមួយគ្នានេះ វិសាខា ឡើងទៅឈរចំណាត់ថ្នាក់លេខ២ជាមួយនឹងពិន្ទុ២២ពិន្ទុ ខណៈលេខ៣គឺណាហ្គាវើលដ៍មាន១៩ពិន្ទ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ