Connect with us

កីឡា

វង្ស វិឆ័យ បន្ត​ឈ្នះ​ជើង​ខ្លាំង៣​លើក​ជាប់​គ្នា​ តែ​យប់​មិញ​តឹង​តែង​ខ្លាំង​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ វង្ស វិឆ័យ និង​អ្នក​លេង​ឆ្លង​ដែនថៃ​ ផេតសាយរ៉ុង ស៊ីតចេរ៉ុង បាន​តស៊ូ​គ្នា​៥​ទឹក​យ៉ាង​ជក់​ចិត្ត​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ជើងឯកខ្សែក្រវាត់រដូវកាល​ថ្មី​ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ​កាល​ពី​យប់​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​កីឡាករ​ប្រដាល់​ទាំង​ពីរ និង​ជា​លទ្ធផល​ឈ្នះ​ចាញ់​ដោយ​ពិន្ទុ​ប្រផុត​ប្រផើយ​បំផុត។ សម្រាប់​ការ​ប្រកួត​៥​ទឹក វង្ស វិឆ័យ ​ភាគ​ច្រើន​ជា​អ្នក​សម្រុក​ចូល​វ៉ៃ​ដោយ​ចេញ​ទាំង​កណ្តាប់​ដៃ ទាត់ ជង្គង់ និង​ធាក់​បុក​ឲ្យ​កីឡាករ​ថៃ​ដួល​ម្តង​ៗ។ ជា​ពិសេស​ដោយ​សារ​មាន​ប្រៀប​ខាង​កម្ពស់ អ្នក​លេង​គុន​ខ្មែរ​ព្យាយាម​ចូល​ចាប់​អោប និង​ឡើង​ជង្គង់ ហើយ​អាវុធ​របស់​គេ​ក៏​វ៉ៃ​ចេញ​ចំ​គោល​ដៅ​ច្រើន​ដែរ។

ចំណែក ផេតសាយរ៉ុង ស៊ីតចេរ៉ុង មិន​មែន​ជា​អ្នក​ប្រដាល់​រត់ វាយ​សង​ទេ ប៉ុន្តែ​ឈរ​ចាំ​ ថ្វី​បើ​រូប​គេ​មិន​មែន​ជា​អ្នក​ដើរ​សម្រុក​ចូល​វ៉ៃ។ បើ​មើល​ពី​គោល​ជំហរ និង​អាវុធ​ចេញ​វិញ​គឺ​មិន​ចាញ់​ប្រៀប​វង្ស វិឆ័យ​ ប៉ុន្មាន​ឡើយ។ រូប​គេ​មាន​គោល​ជំហរ​រឹង​មាំ​ និង​មាន​អាវុធ​ចេញ​ច្បាស់​គោល​ដៅ​ដែរ។ ​រាង​ទាប​បន្តិច ប៉ុន្តែ​កីឡាករ​ថៃ​ម្នាក់​នេះ​ឡើង​ជង្គង់​បាន​យ៉ាង​ល្អ ហើយ​ក៏​ចេញ​កែង និង​​កណ្តាប់​ដៃ​បាន​ច្រើន​ដែរ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ពិបាក​ដែរ។

ទោះ​ជា​យ៉ាង​ណា វង្ស វិឆ័យ ហាក់​មាន​ប្រៀប​តិច​តួច​សម្រាប់​ការ​ដើរ​ចូល​វ៉ៃ​បាន​ច្រើន​ និង​ធាក់​​កីឡាករ​ថៃ​ឲ្យ​ដួល។ ដូច្នេះ​ចៅ​ក្រម​បាន​សម្រេច​កាត់​សេចក្តី​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ម្នាក់​នេះ​ឈ្នះ​ដោយ​ពិន្ទុ។

វង្ស វិឆ័យ បាន​ផ្តួល​កីឡាករ​ថៃ កងកាន់វ៉ាន វ៉ស៊ូងនើន ក្នុង​ទឹក​ទី​៤​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២​នៅ​សង្វៀន​បាយ័ន និង​បន្ត​ឈ្នះ​កីឡាករ​ថៃ​ ស៊ីរិស័ក្តិ ក.កេសនុន ក្នុង​ទឹក​ទី​៣​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ​នៅ​សង្វៀន​ BTV។៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

លោក ត្រាំ ប្រកាស​គម្រោង​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ AI

ព័ត៌មានជាតិ១០ នាទីutes មុន

២០២៥ ស្វាយកែវរមៀតខេត្តក្រចេះ ប្រមូលផលបានមុនគេបង្អស់ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង

ព័ត៌មានជាតិ២០ នាទីutes មុន

លោក ឈាង រ៉ា អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ បន្តជួយវិស័យសុខាភិបាលសម្រាប់បង្ការការធ្វើអត្តឃាត

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន 

Sokha Hotels

ព័ត៌មានពេញនិយម