Connect with us

កីឡា

កម្ពុជា​​ឈរ​​លេខ​​១​ ក្នុង​​​ចំណោម​​ប្រទេស​​​​​​​ប្រកួត​កីឡា​​ប៉េតង់​​​​​នៅ​ World​ Games​

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​កីឡា​​ពិភព​លោក (World Games) លើកទី១១ ឆ្នាំ​២០២២ បាន​បញ្ចប់​ហើយ បន្ទាប់​ពី​ប្រកួត​ពី​ថ្ងៃ​ទី​​៧ ដល់​ទី​១៧ ខែ​កក្កដា ​នៅ​សហរដ្ឋ​អាមេរិក។ ដោយ​ឡែក កម្ពុជា​បាន​បញ្ជូន​កីឡា​មួយ​ប្រភេទ​ប៉ុណ្ណោះ​គឺ​ប៉េតង់​ដែល​មាន​កីឡាការិនី​២​រូប​ប្រកួត​លើ​២​វិញ្ញាសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ប៊ូល និងប៉េតង់ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ World Games ឆ្នាំ​២០២២​នេះ​មាន​តែ​៤​វិញ្ញាសា​ប៉ុណ្ណោះ​។​ ជា​លទ្ធផល ប៉េតង់កម្ពុជា​មាន​កីឡាការិនី​ពីរ​រូប​លេង​២​វិញ្ញាសា​ឈ្នះ​មេដាយ​មាស​ទាំង​ពីរ​វិញ្ញាសា​គឺ អ៊ុក​ ស្រីមុំ ឈ្នះ​មេដាយ​មាស​វិញ្ញាសា វាយ​យក​ពិន្ទុ និង​ចាប់​ដៃ​គូ​ជា​មួយ អ៊ុន ស្រី​យ៉ា ឈ្នះ​មេដាយ​មាស​វិញ្ញាសា​គូនារី២​ទល់​២។ មេដាយ​មាស​២​គ្រឿង​ទៀត​បាន​ទៅ​លើ​កីឡាការិនី​ក្រូអាត Nives Jelovica និង​កីឡាការិនី​បារាំង Ophelie Armanet។

ប្រទេស​ជុំ​វិញ​ពិភព​លោក​ដែល​បាន​ចូល​រួម​ប្រកួត​លើ​ប្រភេទ​កីឡា​ប៊ូល និង​ប៉េតង់​មាន​ចំនួន​​១៥​ប្រទេស ហើយ​មាន​តែ​ប្រទេស​៧​ប៉ុណ្ណោះ​ដែល​ឈ្នះ​បាន​មេដាយ​។ ប៉េតង់​កម្ពុជា​ឈរ​លេខ​១​តាម​រយៈ​ឈ្នះ​មេដាយ​មាស​២​គ្រឿង។ បារាំង និង​ក្រូអាត​ឈរ​លេខ​២​ស្មើ​គ្នា​ដោយ​​ពួក​គេ​ឈ្នះ​មេដាយ​មាស​១ និង​ប្រាក់​១​ដូច​គ្នា។ អ៉ីតាលី​ឈរ​លេខ៤ ដោយ​ឈ្នះ​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ១ ហើយ​លេខ៥​អាមេរិក​ឈ្នះ​មេដាយ​ប្រាក់​១ លេខ​៦​ថៃ​ឈ្នះ​មេដាយ​សំរឹទ្ធ​២ និង​ស៊ែប៊ី​លេខ​៧​ដោយ​ឈ្នះ​​មេដាយ​សំរឹទ្ធ​១។

បើ​និយាយ​ពី​តារាង​ចំណាត់​ថ្នាក់​មេដាយ​សរុប​គ្រប់​ប្រភេទ​កីឡា​វិញ​ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​​៣១ ស្មើ​ជា​មួយ​នឹង​វៀតណាម​ដែល​ឈ្នះ​មេដាយ​មាស​២​គ្រឿង​ដូច​គ្នា ហើយ​ប្រទេស​អាល្លឺម៉ង់ឈរ​​ចំណាត់​ថ្នាក់១​ជា​មួយ​នឹង​ការឈ្នះ​មេដាយ​មាស​​២៤ ប្រាក់​៧ និង​សំរឹទ្ធ​១៦។

តារាង​មេដាយ​

  • កម្ពុជា ឈ្នះ​មេដាយ​មាស២
  • ក្រូអាត ឈ្នះ​មេដាយ​មាស១ និង​ប្រាក់​១
  • បារាំង ឈ្នះ​មេដាយ​មាស​១ និង​ប្រាក់​១
  • អ៊ីតាលី ឈ្នះ​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​១
  • អាមេរិក ឈ្នះ​មេដាយ​ប្រាក់​១
  • ថៃ ឈ្នះ​មេដាយ​សំរឹទ្ធ​២
  • ស៊ែប៊ី ឈ្នះ​​មេដាយ​សំរឹទ្ធ​១

អត្ថបទ៖ វីរបុត្រ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម