Connect with us

កីឡា

លោត​​ទឹក​ម៉ាឡេស៊ី​​​ខ្លាំង​​​ស្ទើរ​​គ្មាន​​​គូ​ប្រជែង​​​​នៅ​​ស៊ីហ្គេម​​ដែល​​ថ្មី​​សម្រាប់​​កម្ពុជា​​២០២៣

បានផុស

នៅ

ម៉ាឡេស៊ី​​មាន​ធនធាន​កីឡាករ កីឡាការិនី​ផ្នែក​កីឡា​លោត​ទឹក​ខ្លាំង​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​អាស៊ាន​ដែល​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម។ ប្រភេទ​​លោត​ទឹក​នេះ​ស្ថិត​ក្នុង​ចំណោម​​កីឡា​ហែល​ទឹក​៤​ប្រភេទ​ដែល​​​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវ​ការ​​​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ ដែល​​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ។

​​ហែល​ទឹក​​ទាំង​៤​ប្រភេទ​គឺ​ហែលទឹក​ (Swimming) លោតទឹក (Diving) បាល់ទឹក (Water Polo) និងហែលពាក់ជើងទា (Fin Swimming)។ ក្នុង​ចំណោម​ប្រភេទ​ហែល​ទាំង​៤​នេះ​មាន​ពីរ​​​ថ្មី​សុទ្ធ​សម្រាប់​ម្ចាស់​ផ្ទះ​កម្ពុជា​​គឺ លោត​ទឹក និង​ បាល់ទឹក។

កីឡាករ​ម៉ាឡេស៊ី​ឈ្នះ​មេដាយ​មាស​លោត​ទឹក​នៅ​វៀតណាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយ​​ពី​កីឡា​លោត​ទឹក ប្រទេស​ម៉ាឡេស៊ី​តែង​តែ​ប្រមូល​យក​មេដាយ​មាស​ស្ទើរ​តែទាំង​អស់​រាល់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ជា​ពិសេស​គិត​ចាប់​តាំង​ពី​ស៊ីហ្គេម​ឆ្នាំ​២០១៣​រហូត​ដល់​ឆ្នាំ​២០២២​នៅ​ប្រទេស​វៀតណាម ម៉ាឡេស៊ី​​ប្រមូល​យក​បាន​មេដាយ​មាស​ស្ទើរ​​តែ​គ្រប់​វិញ្ញាសា។

ស៊ីហ្គេម​ ​ឆ្នាំ​២០១៣​ លោត​ទឹក​មាន​៨​វិញ្ញាសា ម៉ាឡេស៊ី​ឈ្នះ​​មេដាយ​មាស​ទាំង​៨​។ ឆ្នាំ​២០១៥​មាន​៨​វិញ្ញាសា​ ម៉ាឡេស៊ីឈ្នះ​​មេដាយ​មាស​ទាំង​៨​ទៀត។ ឆ្នាំ​២០១៧​មាន​១៣​វិញ្ញាសា ម៉ាឡេស៊ី​​ឈ្នះ​មេដាយ​មាស​១២​ ហើយ​សិង្ហបុរី​ឈ្នះ​​មេដាយ​មាស​១។ ឆ្នាំ​២០១៩ មាន​​​៤​វិញ្ញាសា​ ​ម៉ាឡេស៊ី​ឈ្នះ​មេដាយ​មាស​​ទាំង​៤​ ហើយ​ចុង​ក្រោយ​ស៊ីហ្គេម ឆ្នាំ​២០២២​នៅ​វៀតណាម មាន​៨​វិញ្ញាសា ម៉ាឡេស៊ី​ឈ្នះ​មេដាយ​មាស​ទាំង​អស់​ទៀត។

កីឡាការិនីម៉ាឡេស៊ី

ដូច្នេះ​តាម​រយៈ​លទ្ធផល​នេះ​អាច​និយាយ​បាន​ថា កីឡា​លោត​ទឹក​ស្ទើរ​គ្មាន​ប្រទេស​ណា​ផ្សេង​នៅ​តំបន់​អាស៊ាន​អាច​ប្រកួត​ប្រជែង​ជា​មួយ​ម៉ាឡេស៊ី​​​ឡើយ។

ចំពោះ​​កម្ពុជា​មិន​ធ្លាប់​មាន​កីឡា​លោត​ទឹក និង​បាល់ទឹក​​ទាំង​ការ​ប្រកួត​ក្នុង​ស្រុក ឬ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដែរ​ ប៉ុន្តែ​កីឡា​​ទាំង​ពីរ​ប្រភេទ​នេះ​​ត្រូវ​បាន​ដាក់​​ឲ្យ​ប្រកួត​នៅ​ក្នុង​កីឡា​​ឆ្នាំ​២០២៣។ យ៉ាង​ណា សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​កំពុង​ដុត​ដៃ​ជើង​​ដើម្បី​ប្រកួត​ប្រជែង​​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។

កីឡាករ Jordan Pisey

អ្នក​តាម​ដាន​កីឡា​កម្ពុជា​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ​ កីឡាករ Jordan Pisey Windle ​​ជា​កូន​កំព្រា​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជន​ជាតិ​អាមេរិក​យក​ទៅ​ចិញ្ចឹម​ ហើយ​បាន​ហ្វឹក​ហាត់​កីឡា​លោត​ទឹក​ជាប់​ជម្រើស​ជាតិ​អាមេរិក និង​បាន​តំណាង​ជាតិ​អាមេរិក​​ចូល​រួម​ការ​ប្រកួត​អូឡាំពិក​២០២១​នៅ​ប្រទេស​ជប៉ុន​ទៀត​ផង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម