កីឡា
ចាន់ រតនា បញ្ជាក់មូលហេតុដែលចាញ់ Xie Wei ក្នុងទឹកទី៣
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានចាញ់កីឡាករចិន Xie Wei ក្នុងទឹកទី៣នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE កាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ កន្លងទៅនៅកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី។
ការប្រកួតនោះ នៅដើមទឹកទី១ ជើងខ្លាំងចិន Wei បានព្យាយាមសម្រុកដោយប្រើកណ្ដាប់ដៃចូលមួយពីរ ខណៈអ្នកលេងគុនចម្រុះកម្ពុជាព្យាយាមការពារ និងវ៉ៃឆ្មក់មួយៗ។
នៅពាក់កណ្ដាលទឹកទឹ១ Xie Wei បានកាច់ផ្តួល ចាន់ រតនា ទៅក្ដាររេញ ប៉ុន្តែមិនបានប្រើជំនាញក្រោមអ្វីគ្រោះថ្នាក់ឡើយ រហូតអ្នកលេងគុនខ្មែរដោះខ្លួនរួច និងបានឡើងជង្គង់ខ្លះៗ មុនផ្ដួលទៅក្ដាររេញម្ដងទៀតមុនបញ្ចប់ទឹកនេះ។ នៅទឹកទី២ រតនាមានប្រៀបឈ្នះពានពិន្ទុតាមរយៈការប្រើកណ្ដាប់ដៃ និងការទាត់កាត់ជារឿយៗដែលធ្វើឲ្យកីឡាករចិនមិនហ៊ានកញ្ជ្រោលខ្លាំង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់តារាប្រដាល់ទូតសុច្ឆន្ទៈសែលកាតគឺនៅទឹកទី៣។ រតនា បានប្រើជំនាញគុនខ្មែររបស់ខ្លួនវ៉ៃចូលពីរដៃនាដើមទឹក មុនពេលកីឡាករចិនសងវិញ។ ទឹកនេ គេប្រើស្នៀតឈរវ៉ៃដោយទទួលបានផលចំណេញច្រើនទាំង កណ្ដាប់ដៃល្អៗ និងទាត់ផ្កាប់ចានចំកបណ្តាលឲ្យកីឡាករចិនដួល។
ចូលទឹកទី៣ អ្វីៗហាក់ដូចប្រែប្រួលនៅពេល ចាន់ រតនា ព្យាយាមវ៉ៃមួយៗដើម្បីសន្សំពិន្ទុ ខណៈកីឡាករចិនហាក់ដូចជាដឹងខ្លួនចាញ់ប្រៀបក៏ចាប់ផ្តើមវ៉ៃសម្រុក។ នៅពេលកីឡាករកម្ពុជាចន្លោះប្រហោងការពារខាងលើ Xie Wei បានវ៉ៃចូលមួយដៃឆ្វេងដែលបណ្តាលឲ្យ រតនា ដួល និងវ៉ៃថែមពីលើជាច្រើនដៃរហូតអាជ្ញាកណ្តាលបញ្ឈប់នៅនាទីទី១:៣៩ នៃទឹកទី៣។
ក្រោយចប់ការប្រកួតម្ចាស់ក្លឹប«សិល្បៈ»បានឲ្យដឹងថា រូបគេពិតជាសោកស្តាយណាស់ដែលធ្វើប្រហែសបន្តិចក៏ត្រូវបានកីឡាករចិនវ៉ៃចូលបណ្តាលឲ្យដួល។
ទូតសុច្ឆន្ទៈសែលកាតនិយាយថា ៖«បន្ទាប់ពីខ្ញុំស្ទង់ដឹងសមត្ថភាពរបស់ដៃគូពីរទឹកកន្លងទៅ ខ្ញុំអាចយល់ពីសមត្ថភាពរបស់ដៃគូ។ ខ្ញុំដូចជាមើលស្រាលដៃគូនៅទឹក៣ ហើយក៏មិនសូវប្រុងប្រយ័ត្នដែលត្រូវដៃគូវ៉ៃដៃឆ្វេងត្រូវ។ នេះជាមេរៀនមួយដែលខ្ញុំត្រូវប្រុងប្រយ័ត្នទៅថ្ងៃក្រោយ»។
ទោះបីជាយ៉ាងណា អ្នកគាំទ្រជាច្រើននៅតែគាំទ្រ និងលើកទឹកចិត្ត ចាន់ រតនា ទាំងផ្នែកស្មារតី និងថវិកា បើទោះបីជាចាញ់ក៏ដោយ។

រតនា បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងមានកម្លាំងចិត្តដើម្បីខិតខំប្រឹងប្រែងបន្តទៀត។ ខ្ញុំតាំងចិត្តធ្វើឲ្យបានល្អលើសមុន ព្រោះមិនចង់ឲ្យបងប្អូនខកបំណង។ ខ្ញុំសូមអរគុណច្រើនដល់បងប្អូនទាំងអស់ដែលបានឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត។ ខ្ញុំពិតជាត្រេកអរដែលនៅតែគាំទ្រខ្ញុំ ទោះជាខ្ញុំបានចាញ់»។
នេះជាបរាជ័យលើកទី៣របស់ ចាន់ រតនា ទៅកីឡាករចិន បន្ទាប់ពីលើកទី១ចាញ់ពិន្ទុ Ma Haobin នៅព្រឹត្តិការណ៍ ONE: Heroes of the World នៅទីកោះម៉ាកាវ ប្រទេសចិនកាលពីឆ្នាំ២០១៦ និងលើកទី២ចាញ់ Xie Bin ដោយចុះចាញ់ក្នុងទឹកទី២នៅព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនឆ្នាំ២០១៧៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ