Connect with us

កីឡា

គ្រូបង្វឹក U-18 នារីកម្ពុជាពាន AFF U-18 Women’s ៖ ខ្ញុំដឹងថាការប្រកួតប្រជែងនឹងមានភាពតានតឹង

បានផុស

នៅ

ពានរង្វាន់​បាល់ទាត់​នារី​អាស៊ាន​អាយុ​ក្រោម ​១៨​ ឆ្នាំ (AFF Under-18 Women’s Championship 2022) នឹង​ចាប់ផ្តើម​នៅថ្ងៃនេះ ជាមួយនឹង​ក្តីសង្ឃឹម​ក្នុងការ​ឆ្លាក់​អនាគត​ថ្មី​សម្រាប់​បាល់ទាត់​នារី​ក្នុង​តំបន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​ព្រឹត្តិការណ៍ AFF Women’s Championship 2022 កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង​ម៉ានីល ដែល​ធ្វើ​នៅ​ហ្វីលីពីន​បានបញ្ចប់​ដោយ​រកឃើញ​ម្ចាស់​ជើងឯក​ថ្មី​បន្ទាប់ពី​ដដែល​អស់​រយៈកាល​ច្រើន​ឆ្នាំ នៅពេលនេះ​ដល់​ពេលដែល​ពន្លក​នារី​ថ្មី​ឈាន​ជើង​ចូលមក​ប្រកួត​ម្ដង​។

U-18 នារីកម្ពុជា ដែលស្ថិតនៅពូល A ជាមួយក្រុមខ្លាំងៗម្ចាស់ផ្ទះឥណ្ឌូនេស៊ី, វៀតណាម, ថៃ និងសិង្ហបុរី នឹងបើកទំព័រប្រកួតរបស់ខ្លួននៅថ្ងៃនេះផងដែរ ដោយត្រូវប៉ះ U-18 នារីថៃ។​

​មុន​ការប្រកួត​មកដល់​គ្រូ U-18 នារី​កម្ពុជា ក៏ដូចជា​គ្រូ U-18 នារី​ថៃ បានលើកឡើង​ផ្សេង​ពីគ្នា​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​។​

​លោក ទុំ សា​រ៉ា​យ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម​ ១៨​ ឆ្នាំ​កម្ពុជា បាន​បញ្ជាក់ថា​៖ «​វា​ល្អ​សម្រាប់​កីឡាការិនី​ក្មេងៗ​ដែល​ពួកគេ​ទទួលបាន​ឱកាស​នេះ​ដើម្បី​លេង​។ ក្នុង​ក្រុម​អាយុ​នេះ វា​ជា​រឿង​សំខាន់​ដែល​ពួកគេ​បានបង្ហាញ​ទេពកោសល្យ និង​សមត្ថភាព​របស់​ពួកគេ​។ ប៉ុន្តែ ទោះបីជា​បែបណាក៏ដោយ ខ្ញុំ​ដឹងថា​ការប្រកួតប្រជែង​នឹងមាន​ភាព​តានតឹង​»​។

​ជំនួយការ​គ្រូបង្វឹក​ថៃ Sawin Jaraspetchranan បា​និយាយថា​៖ «​វា​មាន​សារៈសំខាន់​សម្រាប់​ពួកយើង​ក្នុង​ការលេង​ក្នុងការ​ប្រកួត​កម្រិត​ខ្ពស់​នេះ ដើម្បី​វាស់​ស្ទង់​កម្រិត​របស់​យើង និង​ស្តង់ដារ និង​គុណភាព​របស់​កីឡាការិនី​របស់​យើង យើង​នឹង​មើល​ពី​របៀប​ដែល​កីឡាការិនី​ថ្មី​ទាំងនេះ​លេង​។​»

​បញ្ជាក់ថា ការប្រកួត​រវាង​U-18 នារី​កម្ពុជា ជាមួយ U-18 នារី​ថៃ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៣:៣០​នាទី​រសៀល នា​កីឡដ្ឋាន GELORA SRIWIJAYA ខេត្ត​ប៉ា​ឡាំ​បាង ប្រទេស​ឥណ្ឌូណេស៊ី​។ ការប្រកួត​ពុំមាន​ការផ្សាយ​បន្ត​ផ្ទាល់​ឡើយ​ដោយសារ​ម្ចាស់ផ្ទះ​សម្រេច​ផ្សាយ​ផ្ទាល់​តែ​ការប្រកួត​របស់ U-18 ឥណ្ឌូនេស៊ី​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម