Connect with us

កីឡា

ថ្ងៃ​​នេះ​ U18 នារី​កម្ពុជា ប៉ះ​​ U18​ នារី​ថៃ​ ​ពាន​ AFF U18

បានផុស

នៅ

បើក​ឆាក​​ពូល A ពានរង្វាន់​បាល់ទាត់​នារី​អាស៊ាន​អាយុ​ក្រោម ​១៨​ ឆ្នាំ (AFF Under-18 Women’s Championship 2022) ក្រុម​បាល់ទាត់​នារី​​ជម្រើស​ជាតិ​កម្ពុជា​​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវ​ធ្វើ​ការ​ធ្ងន់​នៅ​ពេល​ជួប​ក្រុម U18 នារី​ថៃ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​នេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​​ដ៏​លំបាក​សម្រាប់​ក្រុម​បាល់ទាត់​នារី​កម្ពុជា​អាយុ​ក្រោម១៨​ឆ្នាំ​ ដោយសារបទ​ពិសោធ និង​ការ​អភិវឌ្ឍ​បាល់ទាត់​នារី​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈខុស​គ្នា​ឆ្ងាយ។ កម្ពុជា​ទើប​តែ​មាន​សកម្មភាព​បាល់ទាត់​នារី​ទាំង​ក្លឹប និង​លីគ​នារី​កំពូល លីគ​នារី​កម្រិយ​យុវជន​​ប្រហែល​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដូច្នេះ​កម្រិត​គុណភាព​នៅ​ខ្សោយ។ ជា​ពិសេស​ទៀត​នោះ ក្រុម​ U18 នារី​កម្ពុជា​ក៏​មិន​មាន​បទ​ពិសោធ​ច្រើន​ទាំង​ការ​ប្រកួត​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

ក្រុម U18 នារី​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​​កីឡា​បាល់​ទាត់​នារី​ថៃ​​មាន​ការ​អភិវឌ្ឍ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ទាំង​​នារី​ជម្រើស​ជាតិ​​ក្រុម​ធំ និង​​កម្រិត​យុវជន​ក៏​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ក្នុង​ស្រុក ហើយ​បាល់ទាត់​នារី​ថៃ​ក៏​លេច​ធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ​ដែរ ដូច្នេះ​ក្រុម U18 ថៃ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ និង​មាន​បទ​ពិសោធ​ច្រើន​ដែរ។

ទោះ​បី​ជា​យ៉ាង​ ​លោក ទុំ សា​រ៉ា​យ គ្រូបង្វឹក​ក្រុម​បាល់ទាត់​នារី​​ជម្រើសជាតិ​​កម្ពុជា​​អាយុ​ក្រោម​ ១៨​​ឆ្នាំ​កម្ពុជា បាន​​ប្រាប់​ថា​ ៖«​វា​ល្អ​សម្រាប់​កីឡាការិនី​ក្មេងៗ​ដែល​ពួកគេ​ទទួលបាន​ឱកាស​នេះ​ដើម្បី​លេង​។ ក្នុង​ក្រុម​អាយុ​នេះ វា​ជា​រឿង​សំខាន់​ដែល​ពួកគេ​បានបង្ហាញ​ទេពកោសល្យ និង​សមត្ថភាព​របស់​ពួកគេ​។ ប៉ុន្តែ ទោះបីជា​បែបណាក៏ដោយ ខ្ញុំ​ដឹងថា ​ការប្រកួតប្រជែង​នឹងមាន​ភាព​តានតឹង​»​។

ក្រុម U18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំងៗម្ចាស់ផ្ទះឥណ្ឌូណេស៊ី វៀតណាម ថៃ និងសិង្ហបុរី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

កីឡា៣ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម៥ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

សន្តិសុខសង្គម២០ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

Sokha Hotels

ព័ត៌មានពេញនិយម