កីឡា
កីឡាករ៣នាក់នេះរួមចំណែកសំខាន់ធ្វើឲ្យណាហ្គាវើលដ៍រឹងមាំលើទីលាន
ព្រះខ័នរាជស្វាយរៀង និង ណាហ្គាវើលដ៍ ត្រូវតទល់គ្នាលើទីលានវាលស្មៅកីឡដ្ឋាន RSN វេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ក្នុងសប្តាហ៍ទី១២ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២២។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/PR-SVAYRIENG-TRAINING-1024x768.jpg)
នេះជាជំនួបរវាងក្រុមកំពូលតារាងលីគជាមួយក្រុមចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី១១សប្តាហ៍កន្លងទៅព្រះខ័នរាជស្វាយរៀង ឈ្នះ៩ប្រកួត និងស្មើ២ប្រកួតពោលគឺមិនទាន់ស្គាល់បរាជ័យឡើយក្នុងរដូវកាលនេះ ខណៈណាហ្គាវើលដ៍ឈ្នះ៥ប្រកួត ស្មើ៣ប្រកួត និងចាញ់៣ប្រកួត។
ណាហ្គាវើលដ៍ត្រូវបានគេមើលឃើញថា ជាក្រុមមួយដែលមានតំបន់ការពាររឹងមាំ និងវាយបកគ្រោះថ្នាក់ ដូច្នេះលោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងចាត់ការប្រកួតជាមួយណាហ្គាវើលដ៍ជាជំនួបដ៏លំបាកខ្លាំង។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/hana-dani-kumpheak-1024x596.png)
លោក Conor បានប្រាប់«កម្ពុជាថ្មី»ថា ៖«វាជាការប្រកួតដ៏លំបាកខ្លាំងសម្រាប់ពួកយើង ពីព្រោះណាហ្គាវើលដ៍ទទួលបានលទ្ធផលល្អជាច្រើនពីការប្រកួតធំៗនៅក្នុងរដូវកាលនេះ»។
គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានសម្លឹងឃើញសមាជិកបទពិសោធច្រើន និងចាស់វស្សា៣រូបដែលរួមចំណែកដ៏សំខាន់ធ្វើឲ្យណាហ្គាវើលដ៍រឹងមាំនៅលើទីលាន។ លោកបានលើកឡើងថា ៖«ខ្ញុំគិតថា មានហេតុផលចម្បងមួយដែលធ្វើឲ្យណាហ្គាវើលដ៍ក្លាយជាក្រុមពិបាកយកឈ្នះគឺតំបន់បម្រើកណ្តាលរបស់ពួកគេល្អដែលមាន គួច សុកុម្ភៈ, គួច ដានី និង សុះ សូហាណា។ កីឡាករទាំង៣នាក់នេះអាចគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ហើយអាចធ្វើឲ្យយើងគ្រោះថ្នាក់នៅពេលពួកគេលេងទម្រង់វាយបក»៕
![](https://www.kampucheathmey.com/wp-content/uploads/2022/07/PR-SVAYRIENG-1024x1024.jpg)
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?