Connect with us

កីឡា

កីឡាករថៃម្នាក់ ត្រូវអ្នកគាំទ្រទទូចឱ្យត្រលប់មកស្រុកកំណើតវិញ ក្រោយពុំទាន់បានបង្ហាញខ្លួននៅលីគជប៉ុន

បានផុស

នៅ

បន្ទាប់ពី​ខ្សែបម្រើ​ជម្រើសជាតិ​ថៃ របស់​ក្លិប Buriram United កីឡាករ Supachok Sarachat បាន​ផ្លាស់​ទៅ​ក្លិប Consadole Sapporo ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​ជប៉ុន (J-League 1) ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល ​៦​ ខែ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ជាង​មួយខែ​បាន​កន្លងផុតទៅ គេ​មិនទាន់​មានឱកាស​បាន​លេង​សូម្បី​តែមួយ​នាទី​នៅឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បែបនេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​បាល់ទាត់​ថៃ ពិសេស​អ្នកគាំទ្រ​ក្លិប Buriram ឆ្ងល់​ថា​ហេតុអ្វី​? ដោយ​សូម្បីតែ​ឈ្មោះ​ក្នុង​កៅអី​បម្រុង​ក៏​មិនមាន​។ អ្នកគាំទ្រខ្លះថែមទាំងបានទទូចឱ្យ Supachok ត្រលប់មក Buriram វិញ ដើម្បីបន្តលេងនៅលីគថៃ (Thai League) ដូចកាលពីមុន។​

​យ៉ាងណាមិញ លោក Mihailo Petrovic អ្នកចាត់ការ​ក្រុម Consadole Sapporo បាន​និយាយ​ហេតុផល​មិន​ដាក់ Supachok ឱ្យ​លេង​គឺ​ដោយសារ​រូបគេ​មិនទាន់​រួចរាល់​។ «Suphachok ទើបតែ​ចាប់ផ្តើម​ស្គាល់​ពី​កលល្បិច​របស់​ក្រុម​។ ប៉ុន្តែ​គាត់​នឹង​នៅតែ​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​កែសម្រួល​អារម្មណ៍ និង​ស្ថានភាព​នៃ​ការប្រកួត​។ ដើម្បី​នាំ​វា​ទៅ​កម្រិត​មួយ​ដែល​គេ​អាច​លេង​ក្នុង J-League​។​» សម្ដី លោក Mihailo Petrovic​។ លោក​បន្តទៀតថា​៖ «​បន្ថែម​ពីលើ​ស្ថានភាព​បច្ចុប្បន្ន​របស់​ក្រុម​នៅពេលនេះ​ គឺ​មិនល្អ​ខ្លាំង (​ត្រូវតែ​គេចចេញ​ពី​ការ​កាត់ចោល​) ដូច្នេះ​វា​មិន​ងាយស្រួល​ទេ​សម្រាប់​ពួកយើង​ក្នុងការ​ដាក់​គេ​ចូល​លេង​។​»

​សម្រាប់​ក្រុម Consadole Sapporo បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ​រៀង​ទី​ ១៤ មានតែ ៣ ​ពិន្ទុ​ប៉ុណ្ណោះ​លើ​ក្រុម​ដែល​នៅក្នុង​តំបន់​កាត់ចោល​។ ចំណែក​កីឡាករ​ថៃ​ដែល​ផ្លាស់​ទៅលេង​នៅ J-League បច្ចុប្បន្ន​មាន ​៣ ​នាក់​ គឺ កីឡាករ Chaowat Weerachat លេង​ឱ្យ Cerezo Osaka ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​, កីឡាករ Chanathip Songkrasin (Kawasaki Frontale) និង Supachok Sarachat (Consadole Sapporo) នេះ​ផ្ទាល់​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម