Connect with us

កីឡា

លោក ប្រាក់ វុទ្ធី ៖ «បាល់ទាត់នារីកម្ពុជា មើលឃើញពន្លឺនៃការរីកចម្រើន»

បានផុស

នៅ

ថ្មីៗ​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា ទើបតែ​បញ្ចប់​បេសកកម្ម​ប្រកួត​ពានរង្វាន់​ជើងឯក​នារី​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២២ (2022 AFF Women’s Championship) ដែល​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន ដោយ​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​។

ក្នុងចំណោម ៤​ប្រកួត ក្រុម​នារី​កម្ពុជា បាន​ប្រកួត​ឈ្នះ​១ ស្មើ​១ និង​ចាញ់​២ ខណៈ​លោក ប្រាក់ វុទ្ធី ដែលជា​គ្រូបង្វឹក​បាន​មានប្រសាសន៍ថា លោក​បាន​មើលឃើញ​ពី​ពន្លឺ​នៃ​ការរីកចម្រើន បន្ទាប់ពី​អនុវត្ត​ជា​ដំណាក់កាលៗ​រួចមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ វុទ្ធី បាន​និយាយ​ដូច្នេះ​ថា​៖ «​អ្វីៗ​យើង​បានសម្រេច​ទៅតាម​គោលដៅ​យើង​មួយចំនួន ដូចជា​ការយក​ស្មើ​ឡាវ និង​បន្ត​ឈ្នះ​ក្រុមទី​ម័​រ ការការពារ​មិន​ឲ្យ​របូត​គ្រាប់​បាល់​ច្រើន​ជាមួយនឹង​ក្រុម​ដែល​ខ្លាំងៗ​ដូចជា​ភូមា និង​វៀតណាម​។ ពិតមែន​ហើយ​ថា​យើង​អភិវឌ្ឍន៍​មួយ​ដំណាក់កាល​ម្ដងៗ​ក្រោយ​ការប្រកួត​ស៊ី​ហ្គេម គឺជា​ដំណាក់កាល​ទី​១ ហើយ​ដំណាក់កាល​ទី​២ គឺ AFF Women’s Championship​។ យើង​មើលឃើញ​ពី​ពន្លឺ​នៃ​ការរីកចម្រើន​បាល់ទាត់​យើង​មួយ​ជំហាន ហើយ​យើង​គិតថា​ការល្អប្រសើរ​នេះ​យើង​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងម៉េច​ឲ្យ​បានល្អ​បំផុត​នៅ​ថ្ងៃ​អនាគត ជារួម​ទាំង​ស្មារតី គុណ​ផល ក៏ដូចជា​ស្មារតី​ក្រុម​ទាំងមូល ឆន្ទៈ​កីឡាការិនី​ម្នាក់ៗ​គឺ​បានល្អ​ប្រសើរ​។​»

ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា ក៏​នឹងត្រូវ​ត្រៀមខ្លួន​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ស្របពេល​ដែល​លោក ប្រាក់ វុទ្ធី បាន​និយាយ​ពី​ការត្រៀមខ្លួន​ផងដែរ​។

អតីត​គ្រូ​បង្គោល​ក្លិប​អគ្គិសនី​កម្ពុជា​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ដំណាក់កាល​បន្ទាប់​គឺ​យើង​រង់ចាំ​ព័ត៌មាន​ជាក់លាក់​ពី​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស គឺ​ប្រទេស​ចិន ហើយ​យើង​ក៏មាន​គម្រោង​ក្នុងការ​អភិវឌ្ឍន៍​ក្រុម​ជម្រើសជាតិ​នេះ​ដោយមាន​គម្រោង​ការរៀប​ចំ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅក្នុង​ប្រទេស ការប្រមូលផ្ដុំ​នៅក្រៅ​ប្រទេស ពង្រឹងគុណភាព​លី​គ​បាល់ទាត់​នារី នេះ​សុទ្ធតែជា​រឿង​ដែល​យើង​ត្រូវធ្វើ​។ ហើយ​មួយទៀត​យើង​ត្រៀម​ធ្វើការ​ស្វែងរក​កីឡាការិនី​ខ្មែរ​កាត់​បរទេស​នៅឯ​ក្រៅប្រទេស​ផងដែរ អ៊ីចឹង​ដំណាក់កាល​ទី​៣ គឺជា​ដំណាក់កាល​អភិវឌ្ឍន៍​ស​ម្រា​ប់​គោលដៅ​ឆ្នាំ​២០២៣ តែម្ដង​។ដូច្នេះ​ភារកិច្ច​របស់​យើង​គឺ​យើង​នៅសល់​រយៈពេល ១០​ខែ ដើម្បី​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​»

អតីត​គ្រូបង្វឹក​របស់​ក្លិប​ចំការកៅស៊ូ​បឹងកេត (​បច្ចុប្បន្ន​បឹងកេត​) បាន​សង្កត់ធ្ងន់​អំពី​ការចង់​កោះហៅ​កូន​ខ្មែរ​នៅ​បរទេស​ថា ៖«​ដោយសារ​បច្ចុប្បន្ន​យើង​ខ្វះ​គុណភាព​ខ្សែប្រយុទ្ធ ដូច្នេះ​អ្វីដែល​យើង​យក​ពួកគាត់​មក​គឺ​ផ្ដោត​សំខាន់​ទៅលើ​ការប្រយុទ្ធ ហើយ​ណាមួយ​ទៀត​យើង​រក​ខ្សែបម្រើ​ផងដែរ និយាយ​រួម​កូន​ខ្មែរ​បរទេស​ទាំងអស់ ទាំង​ប្រយុទ្ធ ទាំង​បម្រើ និង​ការពារ យើង​ត្រូវការ​ទាំង ៣​ប្រភេទ​។​»

សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០២២​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា បាន​ចូលរួម ២​ព្រឹត្តិការណ៍​ធំៗ​ក្នុង​តំបន់​អាស៊ាន ពោលគឺ​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ប្រកួត​២​ដង ចាញ់​ទាំង ២​ដង និង​លើក​ទី​២ ពាន​ជើងឯក​នារី​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២២ (2022 AFF Women’s Championship) ដែល​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន​៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៣ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៤ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម