Connect with us

កីឡា

ព្រះខ័ន​រាជ​ស្វាយរៀង ត្រឡប់មក​ឈ្នះ​សាជាថ្មី និង​ដាច់​ពិន្ទុ​ក្រុម​លេខ​២ ដល់​ទៅ ១០​ពិន្ទុ

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ជ័យជម្នះ​ទៀតហើយ​ក្នុង​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ ឆ្នាំ​២០២២ ក្រោយ​យកឈ្នះ​ណាហ្គា​វើ​លដ៍ ០-១ ក្នុងជំនួប​សប្ដាហ៍​ទី​១២ នៃ​ជុំ​ទី​២ នា​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​។

ការប្រកួត​ពិតជា​តាន​តឹង​តាំងពី​កែ​បាល់​ដំបូង ដោយ​ក្រុម​ទាំងពីរ​នាម​ជា​ក្រុម​ខ្លាំង​ដូចគ្នា មានឱកាស​ច្រើន​ដូចគ្នា​ជាមួយ​ការ​ទាត់​ចូល​ទី​ច្រើនលើកច្រើនសារ​ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ដូចគ្នា​។ លុះ​ចូលដល់​នាទី​៣២ គ្រាប់​បាល់​ក៏​កើតឡើង​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ធ្វើបាន​សម្រេស​ដោយ​កីឡាករ Hikaru Mizuno និង​បាន​រក្សា​លទ្ធផល ០-១ ដល់​ចប់​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ ព្រះខ័ន​រាជ​ស្វាយរៀង មាន​សម្ទុះ​កាន់តែខ្លាំង ដោយមាន​ឱកាស​បន្ថែម​ផងដែរ​តែ​នៅតែ​មិនទាន់​អាចធ្វើ​បានសម្រេច ហើយ​ណាហ្គា​វើ​លដ៍​បាន​បាត់បង់​កីឡាករ​ម្នាក់​ផងដែរ​នោះ យ៉ាងណា​គ្រាប់​បាល់​នៅតែ​មិនអាច​កើតមានឡើង ហើយ​បាន​រក្សា​លទ្ធផល ០-១​ដល់​ចប់​ការប្រកួត ដើម្បី​ទទួលបាន ៣​ពិន្ទុ​ដ៏​មាន​សារៈ​សំខាន់បំផុត​។ លទ្ធផល​នេះ ធ្វើឱ្យ ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​បង្កើន​ពិន្ទុ និង​ជាពិសេស​កាន់​កំណត់ត្រា​មិនដែល​ចាញ់​ក្នុង​លី​គ ១២​ប្រកួត​ជាប់ៗ​គ្នា​។

ព្រះខ័ន​រាជ​ស្វាយរៀង នៅតែ​ឈរ​កំពូល​តារាង​នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២២ ត្រឹម​សប្ដាហ៍​ទី​១២ ដោយ​បន្ថែម​ដល់ ៣២​ពិន្ទុ ដាច់​ពិន្ទុ​ក្រុម​លេខ​២ វិសាខា ដល់​ទៅ ១០​ពិន្ទុ​។

ដោយឡែក គីរីវង់​សុខ​សែន​ជ័យ វិញ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ១-៥​។ វគ្គ​ទី​១ ភ្នំពេញ​ក្រោ​ន នាំមុខ គីរីវង់ ៣-០ លុះ​ចូលដល់​វគ្គ​ទី​២ ទើប​គីរីវង់ សង​បាន​១​គ្រាប់ តែ​ត្រូវ​ភ្នំពេញ​ក្រោ​ន បន្ថែម ២​គ្រាប់​ផងដែរ៕

អត្ថបទ ​៖ មន្នី​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម