កីឡា
នគរបាលកម្ពុជា ឈ្នះមេដាយ២គ្រឿងដំបូងពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក នៅហូឡង់
កីឡាករនគរបាលកម្ពុជា ២រូប បានឈ្នះមេដាយដំបូងរៀងៗខ្លួន ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ (The 19th World Police and Fire Games) នៅទីក្រុង Rotterdam ប្រទេសហូឡង់ ពោលគឺប្រាក់១ សំរឹទ្ធ១។

កីឡាករ នុត សេរីរដ្ឋា ដណ្តើមបានមេដាយប្រាក់ និងកីឡាករ នង គ្រឹះស្នា ដណ្តើមបានមេដាយសំរឹទ្ធម្នាក់១គ្រឿង លើវិញ្ញាសា Jiu Jitsu អាយុ៣០ឆ្នាំឡើង ក្នុងប្រភេទទម្ងន់ក្រោម៧០គីឡូក្រាម នារសៀល ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ត្រូវនឹងវេលាយប់ម៉ោងនៅកម្ពុជា។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់៣១ ខែកក្កដា ឆ្នាំ២០២២ ដោយមានកីឡា ៦៣ប្រភេទដាក់ឱ្យប្រកួត ខណៈប្រភេទកីឡាដែលសហភាពកីឡានគរបាលជាតិកម្ពុជា បញ្ជូនចេញទៅប្រកួតប្រជែង មាន ៦ប្រភេទរួមមាន៖ តេក្វាន់ដូ WT, វាយសី, វាយកូនឃ្លីលើតុ, ចំបាប់, យូដូ និងការ៉ាតេ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ២២រូប។
ការប្រកួត World Police & Fire Games 2022 នឹងប្រើប្រាស់កីឡាជាមធ្យោបាយនៃការបង្កើតការជួបគ្នារវាងអ្នកឆ្លើយតបដំបូង។ លើសពីនេះ គោលបំណងគឺដើម្បីជំរុញទឹកចិត្តកីឡា និងបង្កើតការគោរពចំពោះបុគ្គលិកសង្គ្រោះបន្ទាន់ទាំងអស់ ដែលត្រៀមខ្លួនសម្រាប់ប្រជាជនទាំងយប់ទាំងថ្ងៃ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ