កីឡា
ខ្សែក្រវាត់ខារ៉ាបាវ ពេជ្រ សម្បត្តិ ផ្តួល រ៉ាក់ថៃ ទឹក២ ខណៈ ទួនប៉េ ផ្តួល ផាត់ណាត់ ឈរកំពូលតារាង
អ្នកលេងគុនខ្មែររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ និងខ្លាចាស់ឆ្លងដែន ទួនប៉េ ស៊ីតសាមផាយ៉ាត ទទួលបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីផ្តួលដៃគូឲ្យសន្លប់រៀងៗសម្រាប់ការប្រកួតខ្សែក្រវាត់ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវរដូវកាលទី៨ ជុំទី២ កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅសង្វៀនបាយ័ន។

អ្នកលេងគុនខ្មែរ ផាន ផាន់ណាត់ តស៊ូបានត្រឹមតែ៤ទឹកប៉ុណ្ណោះសម្រាប់ការប្រកួតសន្សំពិន្ទុជុំទី២នេះ បន្ទាប់ពីត្រូវបានខ្លាចាស់កំពូលល្បិច ទួនប៉េ បានដេញវាយ និងសម្រុកចូលយ៉ាងខ្លាំង ហើយអ្នកលេងឆ្លងដែនដៃរូបនេះប្រើកណ្តាប់វាយលើក្បាលពោះរឿយៗឲ្យដួលអាជ្ញាកណ្តាលរាប់៨ម្តងមុនពេលថែមមួយជង្គង់ទៀតត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី៤តែម្តង។
កាលប្រកួតសន្សំពិន្ទុលើកទី១ ផាត់ ផាត់ណាត់ បានបរាជ័យ ដូច្នេះការប្រកួតសរុបទាំងពីរលើកនេះរូបគេទើបទទួលបាន២ពិន្ទុប៉ុណ្ណោះ។ ចំណែកខ្លាចាស់ឆ្លងដែន ទួនប៉េ រកបាន៦ពិន្ទុពេញឡើងទៅឈរលើកំពូលតារាង បន្ទាប់ពីប្រកួតពីរលើកគឺឈ្នះទាំងពីរលើក។ កាលពីប្រកួតលើកទី១ កីឡាករថៃរូបនេះបានឈ្នះ ពេជ្រ សម្បត្តិ។
ចំណែក ពេជ្រ សម្បត្តិ រកបានជ័យជម្នះដើម្បីទទួលបាន៣ពិន្ទុហើយ បន្ទាប់ពីផ្តួលកីឡាករថៃ រ៉ាក់ថៃ ស៊ីតអាចានបៀរ តាមរយៈកណ្តាប់ដៃឲ្យសន្លប់ក្នុងទឹកទី២។ អ្នកលេងគុនខ្មែររូបនេះពិតជាត្រូវការជ័យជម្នះខ្លាំងណាស់ដើម្បីសន្សំពិន្ទុឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានចាញ់កាលប្រកួតលើកទី១។ អ្នកលេងគុនខ្មែររូបនេះស្ថិតក្នុងចំណោមកីឡាករខ្មែរ២រូបគឺកីឡាករ ធន់ ផានិត ដែលសង្ឃឹមខ្ពស់ជាងគេក្នុងការឡើងទៅវគ្គខ្វែង។

តាមរយៈជ័យជម្នះនេះផ្តល់ឲ្យ ពេជ្រ សម្បត្តិ ឈរលើកំពូលតារាងពូលខ្មែរ ខណៈជ័រ ពៅ និងធន់ ផានិត ត្រូវប្រកួតលើកទី២នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។
សូម្បីបញ្ជាក់ថា អ្នកលេងគុនខ្មែរ៤រូបស្ថិតនៅក្នុងពូល A ខណៈអ្នកលេងមួយថៃស្ថិតនៅពូល B។ ការប្រកួតវគ្គសន្សំពិន្ទុ កីឡាករខ្មែរមិនប៉ះគ្នាទេ ហើយកីឡាករថៃក៏មិនប៉ះគ្នាដែរ។ អ្នកលេខ១ និងលេខ២នៃពូលនីមួយៗត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីយកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕
ពិន្ទុបណ្តោះអាសន្នពូលខ្មែរ (A)
- ពេជ្រ សម្បត្តិ មាន៤ពិន្ទុ (២ប្រកួត)
- ជ័រ ពៅ មាន៣ពិន្ទុ (១ប្រកួត
- ផាន់ ផាត់ណាត់ មាន២ពិន្ទុ (២ប្រកួត)
- ធន់ ផានិត មាន១ពិន្ទុ (១ប្រកួត)
ពិន្ទុបណ្តោះអាសន្នពូលថៃ (B)
- ទួនប៉េ ស៊ីតសាមផាយ៉ាក មាន៦ពិន្ទុ (២ប្រកួត)
- រ៉ាក់ថៃ ស៊ីតអាចានបៀរ មាន៤ពិន្ទុ (២ប្រកួត)
- ផាត់ថាណា ស៊ីអាចានរីក មាន៣ពិន្ទុ (១ប្រកួត)
- ផេតម៉េតម៉ៃ មាន១ពិន្ទុ (១ប្រកួត)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ