កីឡា
គ្រូ U-18 នារីកម្ពុជា សរសើរកូនក្រុមធ្វើបានល្អ ទោះចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ចុងម៉ោង
ក្រុមបាល់ទាត់ជម្រើសជាតិនារី បានរងបរាជ័យប្រកួតទី ២ ពានរង្វាន់ជើងឯកនារីអាស៊ានអាយុក្រោម ១៨ ឆ្នាំ (AFF U-18 Women’s Championship 2022) ក្រោមថ្វីជើងម្ចាស់ផ្ទះឥណ្ឌូណេស៊ី យ៉ាងតានតឹងដោយលទ្ធផល ១-០ នាយប់ថ្ងៃទី ២៤ ខែកក្កដា។

ការប្រកួតដែលស្ទើរតែបញ្ចប់ការប្រកួតជាមួយលទ្ធផលស្មើទៅហើយ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានទាត់ចូលគ្រាប់ជ័យជម្នះនៅនាទី ៩០+៣ ដោយកីឡាការិនី Sheva Imut តាមរយៈបាល់ហ្រីឃីគពីចម្ងាយ។
បើទោះបីជារងបរាជ័យក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក U-18 នារីកម្ពុជា លោក ទុំ សារ៉ាយ បានសរសើរដល់កូនក្រុមថា ធ្វើបានល្អ គ្រាដែលគ្រូ U-18 នារីឥណ្ឌូណេស៊ី ក៏បាននិយាយពីប្រព័ន្ធការពារដ៏ល្អរបស់កម្ពុជាផងដែរ។

ក្រោយចប់ការប្រកួត លោក ទុំ សារ៉ាយ បាននិយាយថា៖ «ទោះបីជាចាញ់ក៏ដោយ ខ្ញុំគិតថាពួកយើងពិតជាធ្វើបានល្អ។ យើងមានបញ្ហាខ្លះនៅចុងបញ្ចប់ ដូច្នេះវាជារឿងអកុសលបន្តិចក្នុងការចាញ់នៅពេលដែលកីឡាករបានព្យាយាមយ៉ាងខ្លាំង»។
ដោយឡែកគ្រូ U-18 នារីឥណ្ឌូណេស៊ី វិញលោក Rudy Eka Priyambada បានបញ្ជាក់ថា៖ «គ្រាប់ចុងក្រោយបានបំបែកភាពជាប់គាំងរបស់យើង។ វាជាការប្រកួតដ៏ស្វិតស្វាញមួយដែលយើងព្យាយាមគ្រប់ជម្រើសដែលមានទល់ជាមួយនឹងកម្ពុជា ដែលការពារបានជ្រៅ ល្អ និងរឹង។ មានផ្នែកមួយចំនួនដែលយើងត្រូវធ្វើការជាពិសេសលើការរក្សាការគ្រប់គ្រងបាល់។»


គួរបញ្ជាក់ថា លទ្ធផលចាញ់នេះធ្វើឱ្យនារីកម្ពុជា ឈរនៅលេខ ៤ ជាបណ្ដោះអាសន្ន ជាមួយនឹងការនៅពីលើ U-18 នារីសិង្ហបុរី ដោយកម្ពុជា ត្រូវបានគេទាត់ចូលច្រើនជាង ២ ប្រកួតកម្ពុជា របូត៥គ្រាប់ ខណៈ សិង្ហបុរី ២ ប្រកួតរបូត ១០ គ្រាប់។ ដោយឡែកប្រកួតបន្ទាប់របស់ U-18 នារីកម្ពុជា ត្រូវជួបក្រុម U-18 នារីវៀតណាម នៅថ្ងៃទី ២៨ ខែកក្កដា ខាងមុខ ដែលអាចជាការប្រកួតកំណត់ជោគវាសនាចុងក្រោយរបស់កម្ពុជា៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច