កីឡា
ជម្រើសជាតិបាល់ទះអង្គុយកម្ពុជា ទទួលបានការលើកទឹកចិត្តពីប្រធានសហព័ន្ធ មុនចេញទៅអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី
នៅព្រឹកថ្ងៃចន្ទទី ២៥ ខែកក្កដា ឆ្នាំ ២០២២ នេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីបាល់ទះអង្គុយ ចំនួន ២៦ រូប មុនពេលធ្វើដំណើរទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ ឆ្នាំ ២០២២ នៅទីក្រុង Solo ប្រទេសឥណ្ឌូណេស៊ី។

ឯកឧត្តម ស សុខា ចូលរួមក្នុងនាមតំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ក្នុងឱកាសនោះផងដែរឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្ញើថវិការជូនគ្រូបង្វឹក និងកីឡាករកីឡាការិនីសរុបទាំងអស់ ២៦ នាក់ ក្នុងនោះម្នាក់ ២០០ ដុល្លារអាមេរិក។ ស្របពេលដែលឯកឧត្តម ស សុខា និងលោកជំទាវ បានឧបត្ថម្ភបន្ថែម ៥០០ ដុល្លារ ជូនដល់ឯកឧត្តម យី វាសនា សម្រាប់ចំណាយនានា ក្នុងពេលចេញទៅប្រកួតនៅឥណ្ឌូណេស៊ី នេះដែរ។

ឯកឧត្តមអនុប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា៖ «យើងធ្វើដំណើរលើកនេះ គឺចេញទៅប្រកួតដណ្តើមមេដាយជាមួយគេផង និងសិក្សាពីគេផង ដោយមើលលើបច្ចេកទេសប្រកួតរបស់ក្រុមគេ និងមើលលើការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីយកមកបំពេញចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យយើងរៀបចំកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដំណើរការបានរលូន និងឈ្នះមេដាយ។ ជាពិសេស គឺផ្តោតលើធនធានមនុស្សផ្នែកកីឡាករ-កីឡាការិនី ពង្រឹងអាជ្ញាកណ្ដាល និងសម្ភារៈបច្ចេកទេសប្រកួត ជាដើម»។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបង្វឹករបស់លោកគ្រូអ្នកគ្រូ និងការខិតខំហ្វឹកហាត់របស់បងប្អូនអត្តពលិករបស់យើងបានល្អប្រសើរនាពេលកន្លងមក ទោះជាស្ថានភាពនៃជំងឺកូវីដ-១៩ ទើបមានការមិនច្បាស់លាស់នៃការទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតំបន់អាស៊ាន យើងនេះ ប៉ុន្តែកីឡាករកីឡាការិនីមិនផ្អាកនៃការហ្វឹកហាត់ក្នុងការត្រៀមខ្លួនប្រកួតនោះទេ។

ក្រៅពីនោះឯកឧត្តមបានក្រើនរំលឹកដល់ប្រតិភូ គ្រូបង្វឹកនិងកីឡាករកីឡាការិនី សូមខិតខំរក្សាការពារសុខភាពទាំងពេលធ្វើដំណើរនិងហ្វឹកហាត់ ដើម្បីជៀសផុតពីជំងឺនានា ជាពិសេសជំងឺកូវីដ-១៩ នាំឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងយកមេដាយ។ យ៉ាងណាក្តីមុនចេញទៅប្រកួតគ្រប់គ្នាសុទ្ធតែបានចាក់វ៉ាក់សាំងគ្រប់ដូសតាមការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា រួចរាល់ផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១១ នៅប្រទេសឥណ្ឌូណេស៊ី នេះកម្ពុជានឹងបញ្ជូន ១១ ប្រភេទកីឡា ទៅដណ្តើមមេដាយ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់ ៧ ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និងប៊ូស្យា៕
អត្ថបទ៖ មន្នីរ័ត្ន

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល