កីឡា
សប្ដាហ៍រំភើបនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ ១៦ ក្រុមចុងក្រោយថ្នាក់ជាតិ បានចូលមកដល់ហើយ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៦ ឆ្នាំ ២០២២ បានឈានដល់វគ្គថ្នាក់ជាតិ (១៦ក្រុមចុងក្រោយ) ឬអាចនិយាយបានថាជាវគ្គរំជើបរំជួល ជាផ្លូវការនៅសប្ដាហ៍នេះ បន្ទាប់ពីប្រកួតវគ្គជម្រុះជាច្រើនវគ្គតាំងពីចុងខែកុម្ភៈមក។

ត្រូវបានចាត់ទុកថាជាវគ្គរំជើបរំជួល ដោយសារវគ្គនេះបណ្ដុំទៅដោយក្រុមខ្លាំងៗ មកពីលីគកំពូលផង និងលីគទី ២ ផង ជាពិសេសរាល់ការប្រកួតនៅក្នុងវគ្គនេះតែងតែមានការរង់ចាំតាមដានទស្សនាច្រើនកុះករ មិនថានៅទស្សនាផ្ទាល់ ឬនៅតាមកញ្ចក់ទូរទស្សន៍ BTV News និងនៅលើទំព័រហ្វេសប៊ុក BTV Cambodia។
ឈានចូលដល់វគ្គ ១៦ ក្រុមចុងក្រោយ (ថ្នាក់ជាតិ) មានក្រុមខ្លាំងៗដូចជាម្ចាស់ជើងឯក ៤សម័យកាល ព្រះខ័នរាជស្វាយរៀង គឺ ២០១១, ២០១២, ២០១៥ និង២០១៧, ក្រុមរងជើងឯកច្រើនជាងគេ ណាហ្គាវើលដ៍ (៧ដង), ក្រុមជើងឯក ៣ សម័យកាល សមាគមកីឡាកងយោធពលខេមរភូមិន្ទ, ម្ចាស់ជើងឯក ២ សម័យកាល ភ្នំពេញក្រោន និងវិសាខា រួមទាំងជើងឯក ១ សម័យកាល បឹងកេត ជាដើម។ ក្រៅពីនេះមាន អង្គរថាយហ្គឺរ និងគីរីង់សុខសែនជ័យ ដែលកំពុងលេងនៅលីគកំពូលកម្ពុជា អមដោយក្រុមមកពីលីគទី២ ៨ក្រុមមានដូចជាក្រុមប្រកួតមិនដែលចាញ់សោះក្នុងលីគ (អគ្គិសនីកម្ពុជា), នគរបាលជាតិ, កោះកុងអេហ្វស៊ី, សូលទីឡូអង្គរ, សៀមរាបអេហ្វស៊ី, អាយអេសអាយ ដង្កោសែនជ័យ, ព្រៃវែង និងអាស៊ីអឺរ៉ុបយូណាយធីត។

នៅសប្ដាហ៍នេះ ពោលគឺនៅថ្ងៃពុធ ទី ២៧ ខែកក្កដា ឆ្នាំ ២០២២ នឹងមានការប្រកួតចំនួន ៤ គូដំបូង សម្រាប់ជើងទី ១ នៃវគ្គ ១៦ ក្រុមចុងក្រោយថ្នាក់ជាតិ នោះគឺ៖
– សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង
– សៀមរាបអែហ្វស៊ី Vs វិសាខា
– អាស៊ីអឺរ៉ុបយូណាយធីត Vs ណាហ្គាវើលដ៍
– អាយអេសអាយ ដង្កោសែនជ័យ Vs បឹងកេត
បន្ទាប់ពីបញ្ចប់សប្ដាហ៍នេះរួច ៤គូផ្សេងទៀតនឹងបន្តប្រកួតសម្រាប់ជើងទី ១ នៃវគ្គ ១៦ ក្រុមចុងក្រោយថ្នាក់ជាតិ ដូចគ្នារួមមាន កោះកុងអែហ្វស៊ី Vs អង្គរថាយហ្គឺរ។ ព្រែវែងអែហ្វស៊ី Vs ភ្នំពេញក្រោន។ នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ។ អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ។

ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ មានការប្រកួត៣ដំណាក់កាល និងរូបមន្តខុសពីឆ្នាំមុនៗ។ ដំណាក់កាលទី ១ ការប្រកួតថ្នាក់ខេត្តដែលមាន ១៧ ក្រុមមកពី ២៥ រាជធានី-ខេត្ត។ ដំណាក់កាលទី ២ ក្រុមកំពូលទាំង ៤ នៅថ្នាក់ខេត្ត គឺក្រុមលេខ ១ ដល់ ៤ ត្រូវឡើងមកប្រកួតជម្រុះថ្នាក់ជាតិជាមួយក្រុម៨ នៅលីគទី ២ ដើម្បីយកក្រុម៨ឡើងទៅដំណាក់កាលទី ៣ គឺជាការប្រកួតថ្នាក់ជាតិមួយក្លិបទាំង ៨ ប្រចាំលីគកំពូលកម្ពុជា៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច