កីឡា
ប្រដាល់សកលកម្ពុជា រកបានគ្រូបង្វឹកថ្មី ធ្លាប់ដឹកនាំកូនសិស្សចេញទៅប្រកួតកីឡាអូឡាំពិក
នាពេលថ្មីៗនេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សម្រេចតែងតាំង លោក Kassymkhanov Berikbol Amantayevich ជាគ្រូបង្គោលបន្ថែម សម្រាប់បង្វឹកក្រុមជម្រើសជាតិប្រដាល់សកល ចាប់ពីពេលនេះតទៅ រហូតដល់ខែកក្កដា ឆ្នាំ ២០២៣។

តាមការបញ្ជាក់ដោយសហព័ន្ធ នេះជាការជ្រើសរើសមកបន្ថែមគ្រូបង្វឹក ដែលមានស្រាប់ ក្នុងទិសដៅពង្រឹងសមត្ថភាព សម្រាប់ការប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ចំពោះ លោក Kassymkhanov Berikbol Amantayevich មានសញ្ជាតិកាហ្សាក់ស្ថាន ធ្លាប់មានបទពិសោធន៍ជោគជាំ ក្នុងនាមជាគ្រូបង្វឹកប្រដាល់សកល។ ជាងនេះទៅទៀត លោក គឺជាអតីតគ្រូបង្វឹកកីឡាករជម្រើសជាតិវៀតណាមផងដែរ នៅចន្លោះឆ្នាំ ២០១៩-២០២០ ដែលជួយឱ្យបានឡើងទៅប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំ អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ ២០២០ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ ដែលនេះជាសមិទ្ធផលចុងក្រោយ។
ក្រៅពីនេះលោកធ្លាប់ដឹកនាំ ជម្រើសជាតិមីយ៉ាន់ម៉ា ឆ្នាំ ២០១១ ទៅប្រកួតស៊ីហ្គេម នៅឥណ្ឌូណេស៊ី ដោយពេលនោះលោកដឹកនាំបានឈ្នះមេដាយប្រាក់ ៤ គ្រឿង និងសំរឹទ្ធ ៤ គ្រឿង និងក្នុងឆ្នាំ ២០១៣ ដែលមីយ៉ាន់ម៉ា ធ្វើម្ចាស់ផ្ទះស៊ីហ្គេម លោកក៏បានដឹកនាំក្រុមកីឡាករប្រដាល់សកលមីយ៉ាន់ម៉ា ឈ្នះបានមេដាយមាស ២ គ្រឿង ប្រាក់ ២ គ្រឿង និងសំរឹទ្ធ ២ គ្រឿង ផងដែរ។

នៅឆ្នាំ ២០១៥ លោកបានជួយឱ្យកីឡាការិនីប្រចាំប្រទេសកាហ្សាក់ស្ថាន Nazim Kyzaibai ឈ្នះមេដាយមាស ជើងឯកពិភពលោក World Championship នៅកូរ៉េខាងត្បូង និងនៅឆ្នាំ ២០១៧ លោកបានដឹកនាំក្រុមកីឡាករប្រដាល់សកលកាហ្សាក់ស្ថាន ឈ្នះមេដាយមាស ១ គ្រឿង និងប្រាក់ចំនួន ២ គ្រឿង ក្នុងពានរង្វាន់ជើងឯកអាស៊ី (Asian Championship)។
គួររំលឹកថា ស៊ីហ្គេមលើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម កីឡាករប្រដាល់សកលកម្ពុជា រកមេដាយបាន ៤ គ្រឿងពីព្រឹត្តិការណ៍ដ៏មានសក្ដានុពលប្រចាំតំបន់ ពោលគឺ ប្រាក់ ១ គ្រឿង និងសំរឹទ្ធ ៣ គ្រឿង៕
អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ