កីឡា
ពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ក្រុមភ្ញៀវឈ្នះទាំងអស់ក្នុងជំនួបជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ
ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គ ១៦ក្រុមចុងក្រោយថ្នាក់ជាតិ ជើងទី១ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានបញ្ចប់ការប្រកួតហើយ ដោយមានឈ្នះចាញ់ទាំង ៤គូ។ ក្នុងនោះ ព្រះខ័នរាជស្វាយរៀង ឈ្នះ សូលទីឡូអង្គរ ០-១, វិសាខា ឈ្នះ សៀមរាបអេហ្វស៊ី ០-៦, អាស៊ីអឺរ៉ុបយូណាយធីត ចាញ់ ណាហ្គាវើលដ៍ ០-៤ និងអាយអេសអាយ ដង្កោសែនជ័យ ចាញ់ បឹងកេត ០-២។

ការប្រកួតទី១ សូលទីឡូអង្គរ បានចាញ់ ព្រះខ័នរាជស្វាយរៀង ទាំងប្រផិតប្រផើយ ២ទល់៣ ខណៈដែលការប្រកួតនេះធ្វើឡើងនៅខេត្តសៀមរាប។ ចាប់ផ្ដើមនៅវេលាម៉ោង ៣:៣០នាទីរសៀល ការប្រកួតហាក់ពុំសូវមានការសម្រុកខ្លាំងនោះទេ បើទោះបីមានឱកាសដូចគ្នា តែបានត្រឹមតែរក្សាលទ្ធផល ០-០ នៅវគ្គទី១។ ចូលដល់វគ្គទី២ ការប្រកួតកាន់តែមានភាពជក់ចិត្តជាងមុន រហូតដល់នាទី៦៥ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខដោយកីឡាករ ឡុង ភារ៉ាត និងរក្សាលទ្ធផល ០-១ រហូតដល់ចប់ការប្រកួតជាផ្លូវការ។
ដោយឡែកគូទី២ នៅខេត្តសៀមរាបដូចគ្នា ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី បានចាញ់វិសាខា ០-០។ ការប្រកួតនៅវគ្គទី១ គ្មានគ្រាប់បាល់នោះទេ ប៉ុន្តែនៅវគ្គទី២ គ្រាប់បាល់ក៏កើតមានឡើងសម្រាប់វិសាខា ដល់ទៅ៦គ្រាប់។ ក្នុងនោះ កែវ សុខផេង រកបាន ៣គ្រាប់ម្នាក់ឯង នៅនាទី៥៩, ៨៤ និង៨៦ ខណៈ ស៊ិន កក្កដា ២គ្រាប់ម្នាក់ឯងនៅនាទី៤៩, ៨២ និង សារ ទី ១គ្រាប់ នៅនាទី៦៨។

គូទី៣ ជាការជួបគ្នារវាង អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ ណាហ្គាវើលដ៍ ដែលលទ្ធផលបញ្ចប់ទៅ ណាហ្គាវើលដ៍ ឈ្នះម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ០-៤។ នៅវគ្គទី១ គ្រាប់បាល់ដល់ទៅ ៣គ្រាប់រកបានសម្រេចដោយណាហ្គាវើលដ៍ ដោយ នុប តុលា ២គ្រាប់ម្នាក់ឯងនៅនាទី២១ និង៣៦ ខណៈកីឡាករ ហេង ទីណា រកបាន១គ្រាប់នៅនាទី៤១។ ខណៈនៅវគ្គទី២ នេន សុធារ័ត្ន បន្ថែមបាន ១គ្រាប់ទៀត ជួយឱ្យឈ្នះ ០-៤។
គូទី៤ គឺអាយអេសអាយ ដង្កោសែនជ័យ បានចាញ់ បឹងកេត ០-២។ ប្រកួតនេះបឹងកេត បាននាំមុខមុនក្នុងវគ្គទី១ នៅនាទី២៤ ដោយ តាំង ប៊ុនឆៃ និងនាទី២៦ ដោយ សៀង ចន្ធា។ វគ្គទី២ គ្រាប់បាល់ពុំមានកើតឡើងទៀតឡើយ ធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ អាយអេសអាយ ដង្កោសែនជ័យ បានចាញ់ បឹងកេត ០-២។
ក្រុមទាំង ៨នឹងត្រូវជួបគ្នាម្ដងទៀតនៅជើងទី២ ដែលប្ដូរទឹកដីវិញម្ដង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ត ៨ក្រុមចុងក្រោយ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់