Connect with us

កីឡា

ជោគវាសនា U-18 នារីកម្ពុជា នឹងសម្រេចនៅល្ងាចនេះ ពេលជួបវៀតណាម

បានផុស

នៅ

ពានរង្វាន់បាល់ទាត់នារីអាស៊ានអាយុក្រោម ១៨ ឆ្នាំ (AFF Under-18 Women’s Championship 2022) នឹងបន្តការប្រកួតទី ៣ ប្រចាំពូល A ដោយថ្ងៃនេះ កម្ពុជា នឹងត្រូវជួបក្រុមខ្លាំងវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកួត​រវាង U-18 នារី​កម្ពុជា ជាមួយ U-18 នារី​វៀតណាម នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៣:៣០ ​នាទី​រសៀល នា​កីឡដ្ឋាន GELORA SRIWIJAYA ខេត្ត​ប៉ា​ឡាំ​បាង ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​ប្រកួត​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ប្រកួត​កំណត់​ជោគវាសនា​របស់​កម្ពុជា បានសេចក្ដីថា បើសិនជា​ឈ្នះ​នឹង​បន្ត​មានឱកាស​ប្រជែង​កៅអី​ទៅ​ជុំ​បន្ទាប់ ប៉ុន្តែ​បើ​ស្មើ ឬ​ចាញ់ នោះ​នឹង​អស់​ឱកាស​ត្រឹម​ថ្ងៃនេះ ដ្បិត​ពិន្ទុ​ក្រុម​លេខ​ ២ បាន​ដាច់​ដល់​ទៅ ៦ ​ពិន្ទុ​។​

​មុន​ការប្រកួត​មកដល់ U-18 នារី​វៀតណាម បាន​យកឈ្នះ U-18 នារី​សិង្ហ​បុរី ០-៩ និង​ប្រកួត​ទី ​២ ឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ២-១ ខណៈ U-18 នារី​កម្ពុជា បាន​ចាញ់ U-18 នារី​ថៃ ៤-០ និង​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ១-០​។ បច្ចុប្បន្ន​វៀតណាម ឈរ​កំពូល​តារាង មាន ៦​ ពិន្ទុ​ពេញ ដោយឡែក​កម្ពុជា ឈរ​នៅ​លេខ ​៤ មាន ០​ ពិន្ទុ​។​

​បញ្ជាក់ថា U-18 នារី​កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ក្រុម​ខ្លាំងៗ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, វៀតណាម​, ថៃ និង​សិង្ហ​បុរី​។ លទ្ធផល​ថ្ងៃនេះ​អាច​នឹង​សម្រេច​ជោគវាសនា​របស់​កម្ពុជា ក្នុងការ​ឡើ​វគ្គ​បន្ត​ផងដែរ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម