Connect with us

កីឡា

វៀតណាម ស្ទាក់ស្ទើរ​ក្នុង​ការទិញ​សិទ្ធិ​ផ្សាយ FIFA World Cup 2022 ដែលមាន​តម្លៃ​ដល់​ទៅ ១៥​លាន​ដុល្លារ

បានផុស

នៅ

ការទិញ​សិទ្ធិ​ក្នុងការ​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) សម្រាប់​ទស្សនា​ក្នុងប្រទេស​វៀតណាម បាន​កើន​ឡើងដល់ ១៥​លាន​ដុល្លារ​អាមេរិក (​ច្រើនជាង ៣៥០​ពាន់​លាន​ដុង​) បើ​ប្រៀបធៀប​ទៅនឹង​ការប្រកួត កាលពី​ឆ្នាំ​២០១៨​។

សិទ្ធិ​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់ ឆ្នាំ​២០២២ ការប្រកួត​បាល់ទាត់​ពិភពលោក ចាប់ផ្តើម “​ក្តៅ​” នៅពេលដែល​ការប្រកួត​ដ៏​ធំ​បំផុត​នៅលើ​ផែនដី​មួយ​នេះ នៅសល់​ពេល​ជាង​៤​ខែ​ទៀត​នឹង​ចាប់ផ្តើម នា​ប្រទេស​កាតា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញ​ការចរចា​ទិញ​សិទ្ធិ​ទូរទស្សន៍​កីឡា​បាន​ប្រាប់​សារព័ត៌មាន​វៀតណាម​ថា «​ចំនួន​នេះ​គឺ​ខ្ពស់ជាង​កាលពី​បួន​ឆ្នាំមុន មុនពេល​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​។ សូម្បីតែ​ប្រសិនបើ​មិនមាន​អ្នក​ឧបត្ថម្ភ​ធំ​ពីរ​ចូលរួម​ទេ វៀតណាម​មិនអាច​ទិញ​បានឡើយ​។ តម្លៃ​កើនឡើង​នៅ​ឆ្នាំនេះ ៣០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ពេលមុន​»​។

ការទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ពានរង្វាន់ (FIFA World Cup 2018) សម្រាប់​ប្រទេស​វៀតណាម ត្រូវបាន​ទិញ​ក្នុងតម្លៃ​ជិត ១២​លាន​ដុល្លារ​។ ការកើនឡើង​តម្លៃ​នេះ​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក គឺជា​រឿង​ធម្មតា​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​ត្រូវ​បានដឹងថា​គឺ​បន្ទាប់ពី​រយៈពេល ២​ឆ្នាំ​នៃ​ផលប៉ះពាល់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

តម្លៃ​ទិញ​សិទ្ធិ​ផ្សាយ​គឺ​ប្រែប្រួល​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​។ បច្ចុប្បន្ន​កម្ពុជា បាន​ទិញ​សិទ្ធិ​ក្នុង​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត FIFA World Cup 2022 ដោយ​ក្រុមហ៊ុន CBS​។ ចំពោះ​តម្លៃ​គឺ​មិន​ត្រូវបាន​គេ​បង្ហើប​ឱ្យដឹង​ទេ​។

គេ​បាន​និយាយថា​ ប្រសិនបើ​វៀតណាម មិនអាច​ទិញ​សិទ្ធិ​ក្នុងការ​ប្រកួត FIFA World Cup 2022 ទេ ក៏​ការប្រកួត​នៅតែ​អាច​ចាក់ផ្សាយ​តាមរយៈ​ស្ថាប័ន​អន្តរជាតិ​ផ្សេងទៀត​បាន ប៉ុន្តែ​មិនមាន​ការអត្ថាធិប្បាយ​ជា​ភាសា​វៀតណាម​ឡើយ ហើយនឹង​មិនអាច​ទាញយក​សិទ្ធិ​ផ្សាយពាណិជ្ជកម្ម​បានដែរ៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម