Connect with us

កីឡា

កម្ពុជា ឈ្នះមេដាយ ៣ ហើយ ​ក្នុងកីឡាសាកលវិទ្យាល័យ​អាស៊ាន ​នៅ​​ថៃ

បានផុស

នៅ

កម្ពុជា បានឈ្នះមេដាយចំនួន ៣ គ្រឿងហើយ ខណៈកីឡាសក្ដានុពលពុំទាន់ប្រកួត នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២០ ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃខេត្ត Ubon Ratchathani ចន្លោះពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដាយ ៣ គ្រឿងដែលកម្ពុជា ទទួលបានរួមមាន ប្រាក់១ និងសំរឹទ្ធ២ លើប្រភេទកីឡាការ៉ាតេ និងកីឡាអត្តពលកម្ម ពោលគឺ កីឡាការិនី ភួង សុផល ទទួលបានមេដាយប្រាក់ លើប្រភេទកីឡាការ៉ាតេ វិញ្ញាសាប្រយុទ្ធនារីទម្ងន់ ៦៨គីឡូក្រាម ខណៈកីឡាករ ប៊ិន ម៉េងលី ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសាប្រយុទ្ធបុរសទម្ងន់ ៨៤គីឡូក្រាម។ ដោយឡែកលើប្រភេទកីឡាអត្តពលកម្មវិញ កីឡាករ យ៉ាន ចាន់ ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា លោតកម្ពស់បុរស។

គិតមកទល់ពេលនេះ កម្ពុជា នៅសល់កីឡាសក្ដានុពល ២ទៀត ដែលពុំទាន់ប្រកួតនោះគឺកីឡាប៉េតង់ ​និងតេក្វាន់ដូ ​ដែល ២ប្រភេទកីឡានេះកម្ពុជា រំពឹងរកបានមេដាយ ដ្បិតអត្តពលិកដែលចូលរួមភាគច្រើនជាម្ចាស់មេដាយមាស ​ប្រាក់ ​និងសំរឹទ្ធ នៅស៊ីហ្គេម លើកទី៣១ នាប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។

បញ្ជាក់ថា អត្តពលិកកម្ពុជា មាន ៤៨ នាក់ចូលរួមលើ ៥ ប្រភេទកីឡារួមមាន ប៉េតង់ តេក្វាន់ដូ អត្តពលកម្ម​ការ៉ាតេ ​និងគុនដាវ។

សម្រាប់លទ្ធផលការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានចុងក្រោយ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៨ កម្ពុជាធ្វើបានល្អដោយដណ្តើមបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ១០ គ្រឿង មេដាយសំរឹទ្ធ ១២ ឈរនៅលេខរៀងទី៨៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម