Connect with us

កីឡា

ក្រុមបាល់បោះ​ពិការ​​ជិះ​រទេះ​នារី​កម្ពុជា​សង្ឃឹមឈ្នះ​ថៃ​ថ្ងៃ​ស្អែក​

បានផុស

នៅ

ប្រធាន​ក្រុម​​​កីឡា​បាល់បោះ​ពិការជិះរទេះ​​នារី​កម្ពុជា​ អាន ស៊ី​ណែត សង្ឃឹមឈ្នះ​ក្រុម​នារី​ថៃ ​នៅ​​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២​ ទី​ក្រុង​សូឡូ ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​នារី​ឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី អាន ស៊ីណែត បាន​និយាយ​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​​សប្បាយ​ចិត្ត​​យ៉ាង​ខ្លាំង។ មុន​ដំបូង យើង​បាន​ស្ទាប​ស្ទង់​សិន ដល់​ពេល​ចុះ​សម្រុក​ទៅ ឃើញ​​ថា យើង​​ធ្វើ​បានល្អ»។

ប្រធាន​ក្រុម​រូប​នេះ​បាន​និយាយ​​ថា ៖«ក្រុម​​នារីថៃ និង​ហ្វីលីពីន មើល​​ទៅ​កម្រិត​សមត្ថភាព​របស់​ពួក​គេ​ យើង​អាច​​សង្ឃឹម​យក​​ឈ្នះ​បាន។ សមត្ថភាព​របស់​ថៃ​ប្រហាក់​ប្រហែល​នឹង​យើង​ដែរ។ ចាំ​មើល​ស្អែក​ប្រកួត​ជាក់​ស្តែង យើង​ដឹង​ហើយ។ ​ខ្ញុំ​រំពឹង​ថា ស្អែក​នឹង​​​នឹង​ឈ្នះ​ថៃ។ បើ​ក្រុម​នារី​​ហ្វីលីពីន​វិញ យើង​អាច​ស៊ី​​បាន​ ប៉ុន្តែ​​គ្រាន់​តែ​ថា នឹង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព»។

៖«​​ខ្ញុំ​សង្ឃឹម​ថា ​អាច​នឹង​ឈ្នះ​មេដាយ​មាស។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​ក្រុម​ទាំង​មូល​នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​នៅ​ថ្ងៃ​ស្អែក​ដើម្បី​យក​ជ័យជម្នះ​​ជូន​ជាតិ​មាតុភូមិ»។

​ប្រភេទ​កីឡា​បាល់បោះ​ពិការ​ជិះ​រទេះ​នារី​នេះ​មាន​ប្រទេស​៤​ចូល​រួម​ប្រកួត​គឺ​កម្ពុជា ឡាវ ហ្វីលីពីន និង​ថៃ។ ការ​ប្រកួត​ដំណាក់​កាល​ទី១​​វិល​ជុំ​សន្សំ​ពិន្ទុ​​ពោល​គឺ​ក្រុម​ទាំង​៤​ត្រូវ​ប៉ះ​គ្នា​ទាំង​អស់។ បន្ទាប់​មក​ ក្រុម​​លេខ​១​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លេខ​២​ដើម្បី​ដណ្តើម​មេដាយ​មាស និង​ក្រុម​លេខ​៣​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លេខ​៤​ដើម្បី​ដណ្តើម​មេដាយ​សំរឹទ្ធ។ ​កាល​ពី​ព្រឹក​មិញ​នេះ ក្រុម​នារី​កម្ពុជា​បាន​ប្រកួត​ឈ្នះ​ក្រុម​​នារី​ឡាវ​ដោយ​លទ្ធផល ១១-៥ សម្រាប់​វិញ្ញាសា​នារី​៣​ទល់​៣ ខណៈ​ក្រុម​​នារី​ថៃ​បាន​​​ឈ្នះ​ក្រុម​នារី​ហ្វីលីពីន​ដោយ​លទ្ធផល​តដៃ​មិន​រួច១១-០។ ការ​ប្រកួត​​​សន្សំ​ពិន្ទុ​បន្ទាប់​ ​​ក្រុម​នារី​កម្ពុជា​ត្រូវ​ជួប​ក្រុម​នារីថៃ និង​ហ្វីលីពីន នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម