Connect with us

កីឡា

U-16 កម្ពុជា រង​បរាជ័យ​ប្រកួត​ដំបូង AFF U-16 Championship

បានផុស

នៅ

ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៦​ឆ្នាំ​កម្ពុជា បាន​ចាញ់ ម៉ាឡេស៊ី ដោយ​លទ្ធ​ល ៣-០ ក្នុងជំនួប​ដំបូង​ពូ​ល C នៃ​ពានរង្វាន់​បាល់ទាត់​យុវជន​អាស៊ាន​អាយុ​ក្រោម​១៦​ឆ្នាំ (AFF U-16 Boys’s Championship 2022) នា​ល្ងាច​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការ​ប្រកួត​នៅ​ប៉ុន្មាន​នាទី​ដំបូង ក្រុម​ទាំងពីរ​ហាក់​ស្ទាបស្ទង់​គ្នា ប៉ុន្តែ ៦​នាទី​ម៉ាឡេស៊ី ក៏​បើក​ការនាំ​មុខមុន​ដោយ​កីឡាករ Muhammad Arami Zakimi​។ បន្ទាប់មកទៀត​នាទី​ដែល​សេសសល់ ម៉ាឡេស៊ី ហាក់​មានប្រៀប​ជាង​កម្ពុជា ជាមួយ​ឱកាស​ទាត់​ទី​កម្ពុជា ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច និង​បាន​រក្សា​លទ្ធផល ១-០ ដល់​ចប់​វគ្គ​ទី​១​។

ចូលដល់​វគ្គ​ទី​២ ម៉ាឡេស៊ី នៅតែ​បង្ហាញ​ភាពខ្លាំង ជាមួយនឹង​ការគ្រប់គ្រង​បាល់ និង​ឱកាស​ទាត់​ទី​រហូតដល់​អា​ចរក​គ្រាប់​ទី​២ បានសម្រេច​ដែល​លើក​នេះ​ដោយ​កីឡាករ U-16 កម្ពុជា ធ្វើឱ្យ​ចូល​ទី​ខ្លួនឯង​ដោយ​អ​ចេតនា​នៅ​នាទី​៥៩​។ បន្ទាប់ពី​ត្រូវបាន​ម៉ាឡេស៊ី នាំមុខ ២-០ កម្ពុជា ហាក់​មានឱកាស​គ្រប់គ្រង​បាល់​ជាង​មុន និង​ឱកាស​ទាត់​ទី​គូប្រកួត​មួយចំនួន​ផងដែរ ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​។ លុះ ចូលដល់​នាទី​៧៨ កីឡាករ Faris Danish Asrul បា​នរក​គ្រាប់​ទី​៣ ឱ្យ​ម៉ាឡេស៊ី និង​ជា​គ្រាប់​ចុងក្រោយ​រក្សា​ដល់​ចប់​ការប្រកួត កម្ពុជា បាន​ចាញ់ ម៉ាឡេស៊ី ដោយ​លទ្ធ​ល ៣-០​។

ក្រោយ​ចាញ់ ៣-០ កម្ពុជា ស្ថិតនៅ​បាត​តារាង មាន​០​ពិន្ទុ ខណៈ​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ជាមួយ​ក្រុម​ដែលមាន​កាយសម្បទា​ល្អ U-16 អូស្ត្រាលី នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២២៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៤ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម