Connect with us

កីឡា

គ្រូបង្វឹកអគ្គិសនីកម្ពុជាថា ការមិនដែលចាញ់នៅលីគទី ២ ជាកម្លាំងចិត្តប្រកួតក្នុងពានរង្វាន់សម្តេចតេជោ

បានផុស

នៅ

ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ត្រូវបានគេទទួលស្គាល់ថាជាក្លិបដែលប្រើប្រាស់កីឡាករកម្ពុជាសុទ្ធសាធក្នុងលីគ ខណៈក្រុមនេះក៏នឹងត្រូវត្រៀមប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជា​ពានរង្វាន់​ដែល​ពុំ​អនុញ្ញាត​ឱ្យមាន​កីឡាករ​បរទេស​ចូលរួម​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន រសៀល​នេះ ក្លិប​អគ្គិសនី​កម្ពុជា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ក្លិប​គីរីវង់​សុខ​សែន​ជ័យ វគ្គ ​១៦​ ក្រុម​ចុងក្រោយ ជើង​ទី​ ១​។ ខណៈ​ក្រុម​ដែល​គេ​និយម​ហៅ EDC មួយ​នេះ កំពុង​ធ្វើបាន​យ៉ាង​ល្អ​នៅ​លី​គ​លំដាប់​ទី​ ២ ​កម្ពុជា ជាមួយ​កំណត់ត្រា​មិនដែល​ចាញ់ ១៣ ​ប្រកួត​ជាប់ៗ​គ្នា​។​

​គ្រូបង្វឹក​អគ្គិសនី​កម្ពុជា លោក ទុំ សា​រ៉ា​យ បាន​ប្រាប់ ‘​កម្ពុ​ជាថ្មី​’ ដូច្នេះ​ថា​៖ «​ការប្រកួត​ជាមួយ​គីរីវង់ គឺ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ទាំង​កីឡាករ​គឺ​ពេញ​ជើងល្អ ហើយ​អត់​មាន​អ្នករបួស ហើយ​ស្មារតី និង​ការហ្វឹកហាត់​របស់​ពួកគាត់​គឺ​ពេញ​។​» «​ការមិន​ដែល​ចាញ់​នៅ​លី​គ​ទី​ ២ ​នេះ ធ្វើឱ្យ​កីឡាករ​នៅ​ក្រុម​អគ្គិសនី​ទាំងអស់​គាត់​មាន​កម្លាំងចិត្ត និង​ការហ្វឹកហាត់ និង​បន្ត​ប្តេជ្ញា​ធ្វើឱ្យ​បានល្អ​នៅ​ការប្រកួត​បន្តបន្ទាប់​ទៀត​។​» គ្រូ​អគ្គិសនី​កម្ពុជា បាន​បន្ថែម​ជុំវិញ​ការមិន​ដែល​ចាញ់​នៅ​លី​គ​ទី ​២ ជា​ទំនុកចិត្ត​ដល់​ពាន​សម្តេច​តេ​ជោ​។​

​អតីត​កីឡាករ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង (២០១០-២០១៤) រូបនេះ​បាន​និយាយ​ពី​គូប្រកួត​ផងដែរ​ថា​៖ «​ទម្រង់​លេង​របស់​គីរីវង់​គាត់​នៅ​លី​គ​កំពូល​ក៏​យើង​មិនអាច​មើលងាយ​សមត្ថភាព​គាត់​ដែរ ព្រោះ​បទពិសោធន៍​កីឡាករ​ខ្មែរៗ​គាត់​ក៏​ល្អ​មួយចំនួន​ដែរ ទោះបីជា​គាត់​នៅក្នុង​លី​គ​កំពូល​គាត់​ប្រើ​កីឡាករ​បរទេស​ក៏ពិតមែន តែ​កីឡាករ​ខ្មែរ​គាត់​ក៏​នៅតែមាន​កម្រិត​ល្អ​។ អ៊ីចឹង​ក្នុងការ​ប្រកួត​ស្អែក​នេះ​ក្រុម​អគ្គិសនី អត់​អាច​មើលងាយ​ក្រុម​គីរីវង់ បានទេ ដោយសារ​យើង​ជា​ក្រុម​មួយ​ដែល​នៅ​លី​គ ​២ រីឯ​គាត់​ គឺជា​ក្រុម​ដែល​នៅ​លី​គ​កំពូល​។​»

​សូមបញ្ជាក់ថា ការប្រកួត​រវាង ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជា ជាមួយ ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា នា​វេលា​ម៉ោង ៣:៣០ ​នាទី​រសៀល​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម