កីឡា
អាជ្ញាកណ្ដាលកម្ពុជា កំពុងបំពេញបេសកកម្មកាត់សេចក្ដីពាន AFF U-16 Boy’s Championship នៅឥណ្ឌូណេស៊ី
អាជ្ញាកណ្ដាលកម្ពុជា ២ រូប លោក លឹម ប៊ុនធឿន និងជំនួយការអាជ្ញាកណ្តាលទី ១ លោក ផៃ វិសាល បាននិងកំពុងបំពេញបេសកកម្មកាត់សេចក្ដីក្នុងពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ ឆ្នាំអាស៊ាន (AFF U-16 Boy’s Championship) នៅប្រទេសឥណ្ឌូណេស៊ី។

លោក លឹម ប៊ុនធឿន ដែលជាអាជ្ញាកណ្ដាលកាត់សេចក្ដីលើទីលាន និងជំនួយការអាជ្ញាកណ្តាលទី ១ លោក ផៃ វិសាល ត្រូវបានដឹងថា បានចូលរួមកាត់សេចក្ដីព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ក្នុងនាមលោកទាំងពីរមានអាជ្ញាប័ណ្ណជាអាជ្ញាកណ្ដាលកម្រិត (FIFA) ដែលបានសេចក្ដីមានសិទ្ធិចូលរួមកាត់សេចក្ដីលើឆាកអន្តរជាតិ។
ចំពោះប្រកួតដែលលោកទាំង ២ បានចូលរួមកាត់សេចក្ដីបាន ២ លើក រួចមកហើយរួមមាន ប្រកួតរវាង U-16 ឡាវ ជាមួយ U-16 ទីម័រខាងកើត លោក លឹម ប៊ុនធឿន បានធ្វើជាមន្ត្រីទី ៤ និងពេល U-16 ព្រុយណេ ប្រកួតជាមួយ U-16 ទីម័រខាងកើត លោកធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីលើទីលាន។ ដោយឡែកលោក ផៃ វិសាល បានធ្វើជាជំនួយការអាជ្ញាកណ្ដាលទី ១ ពេល U-16 វៀតណាម ប្រកួតជាមួយ U-16 ហ្វីលីពីន។

លោកទាំងពីរនៅសល់ការដឹកនាំការប្រកួតជាច្រើនទៀត នៅក្នុងពូល A និងពូល B លើកលែងតែពូល C មួយប៉ុណ្ណោះដែលលោកទាំងពីរមិនអាចចូលរួមកាត់សេចក្ដីការប្រកួតដោយសារកម្ពុជា ស្ថិតនៅពូលនេះ។ សូមបញ្ជាក់ថា យោងតាមច្បាប់អាជ្ញាកណ្ដាលមិនអាចកាត់សេចក្ដីក្នុងការប្រកួតណាដែលក្រុមប្រទេសកំណើតរបស់ខ្លួនបានឡើយ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់