Connect with us

កីឡា

U-16 កម្ពុជា ត្រូវការឈ្នះ U-16 អូស្ត្រាលី ដាច់ ខាតថ្ងៃនេះ ដើម្បីយ៉ាងហោចណាស់បានលេខ២

បានផុស

នៅ

ពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ (AFF Under-16 Championship 2022) នឹងបន្តការប្រកួតទី២ ប្រចាំពូល C ដោយថ្ងៃនេះ កម្ពុជា នឹងត្រូវជួបក្រុមខ្លាំង U-16 អូស្ត្រាលី។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតរវាង U-16 កម្ពុជា ជាមួយ U-16 អូស្ត្រាលី នឹងធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល នាកីឡដ្ឋាន Sultan Agung Stadium ប្រទេសឥណ្ឌូណេស៊ី ខណៈប្រកួតនេះត្រូវបានចាត់ទុកថា ជាប្រកួតកំណត់ជោគវាសនារបស់កម្ពុជា បានសេចក្ដីថា បើសិនជាឈ្នះ នឹងបន្តមានឱកាសប្រជែងកៅអីទៅជុំបន្ទាប់ ដោយអាចឈរជាក្រុមលេខ២ល្អ ប៉ុន្តែបើស្មើ ឬចាញ់ នោះនឹងអស់ឱកាសត្រឹមថ្ងៃនេះ។

មុនការប្រកួតមកដល់ក្រុមទាំងពីរចាញ់ដូចគ្នា ពោលគឺ U-16 អូស្ត្រាលី បានចាញ់ U-16 មីយ៉ាន់ម៉ា ៣-២ ខណៈ U-16 កម្ពុជា បានចាញ់ U-16 ម៉ាឡេស៊ី ០-៣។ បច្ចុប្បន្នអូស្រ្តាលី ឈរកំពូលកម្ពុជា ដោយសាររបូតគ្រាប់បាល់តិចជាង ប៉ុន្តែពិន្ទុមាន ០ពិន្ទុដូចគ្នា។

បញ្ជាក់ថា U-16 កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗមានម៉ាឡេស៊ី , មីយ៉ាន់ម៉ា និងអូស្ត្រាលី ប្រកួតវិលជុំយកតែ​ ១ក្រុមប៉ុណ្ណោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម