Connect with us

កីឡា

ប្រធាន​ក្រុមកីឡាករ​បាល់ទះ​អង្គុយកម្ពុជា​​ អរគុណ​អ្នក​គាំទ្រ​ឥណ្ឌូនេស៊ី

បានផុស

នៅ

ប្រធាន​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា​បាន​អរគុណ និង​កោត​សរសើរ​អ្នក​គាំទ្រ​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី​ដែល​បាន​ចូល​ទស្សនា​ផ្ទាល់ និង​ស្រែក​«កម្ពុជាៗ»​នៅ​ពេល​ប្រកួត ​ថៃ ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីម្សិល​មិញ​ នៅ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២។

កីឡាករ អ៊ូ ផល្លា ​ដែល​ជា​ប្រធាន​កីឡាករ​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា​បាន​និយាយ​ថា៖ «ខ្ញុំ​​អរគុណ និង​កោត​សរសើរ​ដល់​ប្រជា​ជន​ឥណ្ឌូនេស៊ី​​​ដែល​បាន​គាំទ្រ​​ដល់​កីឡាករ​កម្ពុជា។ មេដាយ​មាស​នេះ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់ខ្ញុំ។ ខ្ញុំ​សូម​ជូន​មេដាយ​មាសនេះ​ដល់​ប្រជា​ជន​កម្ពុជា​ទាំង​អស់ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​ក្រុម​រូប​នេះ​​មាន​អារម្មណ៍​រំភើប​​ខ្លាំង​ណាស់​​ដែល​បាន​ជួយ​ក្រុម​ឈ្នះ​មេដាយ​មាស​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម។ «តាំង​ពី​ខ្ញុំ​ចេះ​លេង​កីឡា​​១០ទៅ​២០​ឆ្នាំ​មក ថ្ងៃ​នេះ​គឺ​ជា​ពេល​វេលា​រំភើប​​រីក​រាយ​​បំផុតដែល​ទទួល​បាន​មេដាយ​មាស។ ខ្ញុំ​សូម​អរគុណ​ប្រជា​ជន​កម្ពុជា​ដែល​បាន​គាំទ្រ​កីឡា​បាល់ទះ​អង្គុយ​ពួក​យើង​នៅ​ថ្ងៃ​នេះ។ ពួក​យើង​អាច​ធ្វើ​បាន​ជូន​ជាតិ​កម្ពុជា»។

«កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​យើង​ឈ្នះ​គឺ​​បិទ​ជើង​ក្រោម​ល្អ។ អ្វី​ដែល​សំខាន់​គឺ​សាមគ្គី​គ្នា និង​ការ​ប្តេជ្ញា​ចិត្ត»។ ប្រធាន​ក្រុម​រូប​នេះ​បាន​សង្កត់​ធ្ងន់។

ក្រុម​​កីឡា​ជន​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជាបាន​ឈ្នះ​មេដាយ​មាស​ជា​លើក​ដំបូង​នៅ​អាស៊ាន​ប៉ារ៉ាហ្គេម បន្ទាប់​ពី​បាន​យក​ឈ្នះ​ថៃ​ដោយ​លទ្ធផល ៣សិត​១។ កាល​ពី​ឆ្នាំ​២០១៣ (​លើក​មក​ដើម​ឆ្នាំ​២០១៤)​ និង​ឆ្នាំ​២០១៧ កម្ពុជា​ឈ្នះ​មេដាយ​ប្រាក់​ទាំង​ពីរ​ដង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម