កីឡា
ផែនការនាំកីឡាករ-កីឡាការិនីទៅប្រកួតនៅ ONE របស់ Alan Mccune នៅឆ្នាំ២០២១
លោក Alan Mccune ត្រូវបានគេស្គាល់ថា ជាគ្រូបង្វឹកគុនចម្រុះ ឬ MMA នៅកម្ពុជាតាំងឆ្នាំ ២០១៣ មកម្ល៉េះ ពោលជំនាន់សង្វៀនប្រកួតក្នុងទ្រុងលេចមុខនៅកម្ពុជាក្រោមការផ្ដួចផ្ដើមរបស់សពលោក ម៉ា សេរី អតីតប្រធានផ្នែកកីឡារបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន។

លោកបានបង្វឹកកូនសិស្សគុនចម្រុះជាច្រើនតាំងពី ៧ ឆ្នាំមុន។ បច្ចុប្បន្នគ្រូបង្វឹកសញ្ជាតិស្កុតឡែនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំកីឡាករទៅប្រកួតនៅសង្វៀន ONE Championship។ ថ្មីៗនេះលោករួមចំណែកនាំ នៅ ស្រីពៅ ទៅប្រកួតនៅសង្វៀន ONE ជាថ្មី និងជាកីឡាការិនីកម្ពុជាដំបូងគេតំណាងឲ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិក្នុងវិបត្តិកូវីដ-១៩ ខ្លាំងក្លា។ ក្រៅពីនោះ ខុន ស៊ីចាន់ ក៏ជាកីឡាករជាប់កិច្ចសន្យានៅសង្វៀនលំដាប់ពិភពលោកមួយនេះ ក្រោមការត្រួសត្រាយទំនាក់ទំនងស្អិតល្មួតជាមួយ ONE Championship ពីសំណាក់លោកAlan។ សូមតាមដានបទសម្ភាសន៍អំពីការងារឆ្នាំ ២០២០ និង ផែនការឆ្នាំ ២០២១ ដូចខាងក្រោម៖
ONE ៖ ជម្រាបសួរលោកគ្រូ ! ឆ្នាំ ២០២០ ជិតផុតហើយ លោកមានផែនការអ្វីខ្លះដែលត្រូវធ្វើការជាមួយ ONE championship នៅឆ្នាំ២០២១?

Alan ៖ ឆ្នាំ ២០២១ យើងនឹងបានឃើញកីឡាករ-កីឡាការិនី ៣រូបប្រកួតតំណាងឲ្យកម្ពុជាយ៉ាងសកម្មនៅ ONE ដូចជា ចាន់ រតនា , ខុន ស៊ីចាន់ និង នៅ ស្រីពៅ ជាដើម។ ហើយក្នុងនោះ ចាន់ សំអាត ក៏អាចមានវត្តមានឡើងវិញដែរ។ ខ្ញុំបានទាក់ទងទៅអ្នកចាប់គូប្រកួតរួចហើយដែល ស្រីពៅ អាចនឹងប្ដូរទៅប្រកួតឃីកបុកសីង ដែលស្រដៀងនឹងគុនខ្មែរក៏ថាបាន នៅឆ្នាំខាងមុខ និងទុកពេលពេលវេលាឲ្យកីឡាការិនីកម្ពុជាហ្វឹកហាត់គុនចម្រុះបន្ថែមទៀតកាន់តែល្អជាងមុន។
ONE៖ ចុះ ស្រីពៅ ខ្ញុំបានដឹងថា គេផ្ដោតមួយភាគរយលើការហ្វឹកហាត់ត្រៀមសម្រាប់ប្រកួតស៊ីហ្គេម២០២១ នៅវៀតណាម។ តើកីឡាការិនីរូបអាចនឹងមិនមានវត្តមាននៅសង្វៀន ONE ទៀត ឬ យ៉ាងណាទៅ?

Alan៖ បាទ! វាជាករណីដែលអាចកើតឡើងសម្រាប់ការប្រកួតនៅសង្វៀនធំនេះដូចឆ្នាំចាស់ដែរ។ ប៉ុន្តែយើងរង់ចាំមើលស្ថានភាពចាក់ស្ដែងជាមុនសិន។ យ៉ាងណា ខ្ញុំគិតថា បើចប់ស៊ីហ្គេម ហើយ ស្រីពៅ ត្រលប់មកហាត់គុនចម្រុះ នោះវារឹតតែល្អប្រសើរឡើង។ ខ្ញុំគិតថា យើងអាចរកក្លិបហ្វឹកហាត់ MMA ដើម្បីពង្រឹងសមត្ថភាពឲ្យខ្លាំងបន្ថែម នៅពេលក្លិបបើកវិញ។
ONE ៖ កន្លងទៅ ខ្ញុំឃើញវត្តមានប្រកួតរបស់ ស៊ីចាន់ ញឹកញាប់នៅសង្វៀន ONE តើលោកមានផែនការអ្វីសម្រាប់គេទៀតនៅឆ្នាំ ២០២១?
Alan ៖ ស៊ីចាន់ ទើបទទួលបានចំណងដៃកូនប្រុសមួយទៀតនៅខេត្តឧត្ដរមានជ័យ និងត្រូវការមើលថែគ្រួសាររបស់គេ។ ដូច្នេះ បើមានការចាប់គូប្រកួត នោះអាចនឹងកើតឡើងនៅពាក់កណ្ដាលឆ្នាំ ២០២១ សម្រាប់ ស៊ីចាន់។ បើគិតដើមឆ្នាំដូចពិបាកទៅរួច។

ONE៖ អ្វីទៅជារឿងដែលលោកចងចាំនៅឆ្នាំ២០២០ មុនចូលឆ្នាំថ្មី?
Alan៖ ២០២០ ជាឆ្នាំមិនល្អទាល់តែសោះសម្រាប់ពិភពលោកទាំងមូលនិងមិនមានសេរីភាពគ្រប់គ្រាន់ក្នុងហ្វឹកហាត់និងប្រកួត ហើយជាឆ្នាំដែលត្រូវចងចាំចំពោះមនុស្សជាច្រើនដែលបាត់បង់ជីវិតដោយសារកូវីដ-១៩ក្នុងពិភពលោក។ ខ្ញុំសង្ឃឹមថា ២០២១ អ្វីៗនឹងប្រសើរឡើងជាងនេះ។
ONE៖ លោកមានពាក្យពេចន៍អ្វីក្នុងនាមរូបលោកមានទំនាក់ទំនងស្និទ្ធស្នាលជាមួយក្រុមការងារ ONE Championship?
Alan៖ ខ្ញុំសូមអរគុណចំពោះការសហការជាច្រើនឆ្នាំមកនេះ ដែល ONE Championship បានផ្ដល់ទំនុកដល់រូបខ្ញុំក្នុងការនាំកីឡាករចេញទៅប្រកួត។ ខ្ញុំក៏សូមអរគុណដែល ONE តែងតែផ្ដល់ឱកាសដល់ ចាន់ រតនា និងក្រុមការងារគ្រូបង្វឹកក្នុងការប្រកួតកន្លងមក។ យើងកំពុងធ្វើការងារស្វែងរកអ្នកលេងក្បាច់គុនចម្រុះជំនាន់ក្រោយនិងមានទេពកោសល្យដើម្បីប្រកួតតំណាងប្រទេសនៅ ONE នាឆ្នាំថ្មី ។ ហើយពេលនេះ ខ្ញុំមានកីឡាករពីរបីនាក់ហើយនៅក្នុងចិត្តរបស់ខ្ញុំ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ