កីឡា
គ្រូបង្វឹកលោក Conor Nestor ថា ជួបវិសាខាល្ងាចនេះនឹងក្លាយជាភារកិច្ចដ៏លំបាកបំផុតសម្រាប់ក្រុម
គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបង្ហើបឱ្យដឹងថា ជួបវិសាខាល្ងាចនេះនឹងក្លាយជាភារកិច្ចដ៏លំបាកបំផុតសម្រាប់ក្រុម ក្នុងជំនួបសប្ដាហ៍ទី១៤ ឬជាសប្ដាហ៍ចុងក្រោយជុំទី២ នៃលីគរសៀលនេះ។
លោក Conor Nestor បានឱ្យដឹងដូច្នេះថា៖ «បើយើងក្រឡេកមើលទៅលើទម្រង់លេងរបស់គេនៅក្នុង AFC Cup វាបានបង្ហាញពីភាពខ្លាំងរបស់ពួកគេ ហើយគេមានកីឡាករល្អ ២នាក់ដែលលេងបានគ្រប់តំបន់។ ជាក្រុមដែលមានកីឡាកររឹងមាំជាងគេនៅកម្ពុជា ដោយផ្អែកទៅលើគុណភាព និងតិចនិក ដូច្នេះវានឹងក្លាយជាភារកិច្ចដ៏លំបាកបំផុតសម្រាប់យើង យើងរំភើប និងទន្ទឹងរង់ចាំការប្រកួត ហើយសង្ឃឹមថានឹងធ្វើឱ្យកីឡដ្ឋានពេញ»។
«គ្រប់គ្នានៅក្នុងគឺរួចរាល់ ១០០ភាគរយ ចំពោះការប្រកួត គ្រប់គ្នាធ្វើបានល្អនៅពេលហ្វឹកហាត់ អ៊ីចឹងយើងសង្ឃឹមថានឹងបន្តធ្វើបានល្អនៅក្នុងការប្រកួត»។ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងបញ្ជាក់ពីការរួចរាល់។
គួររំលឹកថា កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះវិសាខា ១-២ នៅកីឡដ្ឋានព្រីសន៍។ ខណៈការប្រកួតល្ងាចនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៣៖៤៥នាទីរសៀលនេះ នាកីឡដ្ឋានខេត្តស្វាយរៀង វិញម្ដង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក