Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង បរាជ័យលើកដំបូង ក្រោយមិនដែលចាញ់ ១៣ សប្ដាហ៍ជាប់ៗគ្នា

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យលើកដំបូងក្នុងពានរង្វាន់ ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្រោយចាញ់វិសាខា ០-១ ក្នុងជំនួបសប្ដាហ៍ទី ១៤ នៃជុំទី២ នាល្ងាចថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២។

ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមដាក់គំនាបលើក្រុមភ្ញៀវវិសាខា ដោយប៉ុនប៉ងរកគ្រាប់ម្ដងជាពីរដងតែធ្វើមិនបានសម្រេច ឯវិសាខា ក៏ដូចគ្នា និងធ្វើមិនបានសម្រេចឡើយ ហើយបានរក្សាលទ្ធផល ០-០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ព្រះខ័នរាជស្វាយរៀង ដែលត្រូវការជ័យជម្នះបានព្យាយាមរកគ្រាប់បាល់ទាត់បញ្ចូលទី ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន លុះចូលដល់នាទី ៨៤ វិសាខា ឯណោះវិញបានរកគ្រាប់បាល់ទាត់បញ្ចូលទីបានសម្រេចដោយកីឡាករ Paulo Victor នាទីដែលសេសសល់ ព្រះខ័នរាជស្វាយរៀង ព្យាយាមរកគ្រាប់បាល់តាមស្មើដែរ តែនៅតែមិនបានសម្រេច ហើយបានរក្សាលទ្ធផល ០-១ នេះដល់ចប់ការប្រកួត។

ទោះបរាជ័យ ព្រះខ័នរាជស្វាយរៀង នៅតែបន្តកាន់កាប់កំពូលតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ត្រឹមសប្ដាហ៍ទី ១៤ ដោយមាន ៣៥ ពិន្ទុ តែក្រុមលេខ២ បឹងកេត តាមពីក្រោយ ៩ ពិន្ទុ។

ដោយឡែក ការប្រកួតដែលមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុក “កម្ពុជាថ្មី” គិរីវង់សុខសែនជ័យ វិញបានស្គាល់ពាក្យថាឈ្នះលើកដំបូងក្នុងលីគ ពោលគឺបានយកឈ្នះ កងយោធពលខេមរភូមិន្ទ ១-០ ធ្វើឱ្យទទួលបាន ៣ ពិន្ទុដ៏មានសារៈសំខាន់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២៤ ម៉ោង មុន

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២០ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម