កីឡា
បិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម
ឆ្លងទៅតាមកិច្ចដំណើរការប្រកួតកីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម ដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ និងបានដំណើរការទៅដោយរលូន ទទួលបានជោគជ័យ អនុវត្តតាមកម្មវិធីដែល បានគ្រោងទុកនៅពហុកីឡាដ្ឋានខេត្តសៀមរាប ត្រូវបានបិទកម្មវិធីប្រកួត ក្រោមវត្តមានរបស់ឯកឧត្តម តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២២នេះ ដោយមានសមាសភាពក្រុមកីឡាចូលរួមប្រកួត មាន,ក្រុមកីឡាករបាល់ទាត់កម្ពុជា មានចំនួន២០នាក់ ,ក្រុមកីឡាករបាល់ទាត់ថៃ មាន៣ក្រុម ចំនួន៧២នាក់ ស្រី១៣នាក់ ,ក្រុមកីឡាករបាល់ទាត់ ឡាវ មានចំនួន ៣៩នាក់ ស្រី១៦នាក់ និង ក្រុមកីឡាករបាល់ទាត់ វៀតណាម មាន ១៨នាក់ សរុបកីឡាករចំនួន ១៥០នាក់ ស្រី ២៩នាក់ ក្នុងនោះដែរអជ្ញាកណ្តាល មានចំនួន១៦រូបផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-07_16-28-11-1024x682.jpg)
តាមរបាយការណ៍លទ្ធផលបច្ចេកទេស បានបញ្ជាក់ឲ្យដឹងថា ឆ្លងតាមរយៈនៃការប្រកួត យ៉ាស្វិតស្វាញនៅលើ ទីលានប្រកួត ទាំង៦ក្រុម ក្រុមកីឡាករ កីឡារិនី បានអនុវត្តបានល្អក្នុងការប្រកួត ដោយឈរលើស្មារតី គោរពវិន័យ បទបញ្ជាបច្ចេកទេស ណិង ចេះស្រឡាញ់យោគយល់ អធ្យាស្រ័យគ្នា ដោយផ្សាភ្ជាប់យ៉ាងជិតស្និតនូវចំណងមិត្តភាព ភាពរភាព ។ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករឡាវ យកឈ្នះក្រុម១ កីឡាករថៃ ២ ទល់នឹង សូន្យ និង ការប្រកួតផ្តាច់ព្រ័ត្រ ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករកម្ពុជា យកឈ្នះក្រុម៣ កីឡាករថៃ ២ទល់នឹងសូន្យ ។ ជា លទ្ធផលជ័យជំនះ លេខ១ បានទៅក្រុមកីឡាករកម្ពុជា ,លេខ២ បានទៅក្រុម៣របស់ថៃ ,លេខ៣ បានទៅក្រុមកីឡាករ ឡាវ (លួងព្រះបាង) ,លេខ៤ បានទៅក្រុម១ របស់ថៃ , លេខ៥ បានទៅក្រុម២ របស់ថៃ និង លេខ ៦បានទៅក្រុមកីឡាករវៀតណាម ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-07_16-28-13-1024x682.jpg)
មានប្រសាសន៍បិទការប្រកួតនោះដែរ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៏ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះទេពកោសល្យបច្ចេកទេស របស់ក្រុមកីឡាករទាំង៤ប្រទេស ដែលជាប្រទេសជាប់ទៅដោយដីសណ្តរទន្លេមេគង្គ ព្រៀបបានជាប្រទេសសរសៃ ឈាមតែមួយ ដោយទទួលផលប្រយោជន៍រួមគ្នាពីអាងទឹកទន្លេមេគង្គ ដែលមានប្រភពធ្លាក់មកពីទីបេ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-07_16-28-16-1024x682.jpg)
ឯកឧត្តមទាំង ពីរក៏បានបញ្ជាក់ថា ការប្រកួតកីឡាជាមិត្តភាពនេះ បានបញ្ជាក់ឲ្យកាន់តែស៊ីជម្រៅពីចំណងមិត្តភាពនៃប្រទេសនៅដងទន្លេមេគង្គ កាន់តែមានភាពរឹងមាំឡើងថែមទៀត ។ ម៉្យាងទៀតការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រីកនូវសក្តានុពលទេសចរណ៍ដ៏សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និង បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជម្រុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និង ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ ដំណើរ ឆ្ពោះទៅការប្រកួតកីឡា SEA GAME – ASEAN PARA GAME 2023 ដែលកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-07_16-28-20-1024x682.jpg)
ឯកឧត្តមក៏បានបញ្ជាក់ថា ដោយជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យក្លឹបបាល់ទាត់វ័យចំណាស់មេគង្គបានខកខាន តែនៅឆ្នាំបន្តទៀត យើងនឹងធ្វើ ការរៀបចំប្រកួតជាមិត្តភាព ឲ្យប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុកនៅតាមបណ្តាប្រទេសនីមួយៗផងដែរ ៕
អត្ថបទ៖ គឿនវេត
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-07_16-28-24-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-07_16-28-24-1-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-07_16-28-33-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-07_16-28-37-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-07_16-28-40-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?