Connect with us

កីឡា

U-16 កម្ពុជា សល់ឱកាសតែមួយគត់ដើម្បីអាចឡើងវគ្គបន្ទាប់ តាមរយៈការយកឈ្នះមីយ៉ាន់ម៉ា រសៀលនេះ

បានផុស

នៅ

នៅរសៀលថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ នេះគឺជាថ្ងៃកាត់សេចក្ដីហើយសម្រាប់ក្រុម U-16 កម្ពុជាក្នុងពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម ១៦ ឆ្នាំ (AFF Under-16 Championship 2022) នឹង​បន្ត​ការប្រកួត​ចុងក្រោយប្រចាំ​ពូ​ល C នឹងត្រូវ​ជួប​ក្រុម U-16 មី​យ៉ាន់​ម៉ា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកួត​រវាង U-16 កម្ពុជា ជាមួយ U-16 មី​យ៉ាន់​ម៉ា នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៣:០០ ​នាទី​រសៀល នា​កីឡដ្ឋាន Sultan Agung Stadium ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​ប្រកួត​នេះ កម្ពុជា ត្រូវ​ការពឹង​ផ្អែកលើ​ខ្លួនឯង​ផង និង​ពឹង​ផ្អែកលើ​គូប្រកួត​រួម​ពូ​ល ១ ​គូ​ទៀត​រវាង អូស្ត្រាលី ជាមួយ ម៉ាឡេស៊ី​។​

​ដោយសារ​ពានរង្វាន់​នេះ យកតែ ១ ​ក្រុម​ប៉ុណ្ណោះ​ប្រចាំ​ពូ​ល​នីមួយៗ (​ពូ​ល A, B និង C) ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បូក​នឹង ១ ​ក្រុម​គឺជា​ក្រុម​លេខ​ ២​ ល្អ ហើយ​ត្រឹម​បច្ចុប្បន្ននេះ​មានតែ​ពូ​ល A និង​ពូ​ល C ប៉ុណ្ណោះ​ដែល​អាច​កំណត់អោយ​មាន​ក្រុម​លេខ​ ២ ​ល្អ ខណៈ​ពូ​ល B នឹង​មិនមាន​ក្រុម​លេខ ​២​ ល្អ​ឡើយ ដោយសារ​មិនមាន​ពិន្ទុ​គ្រប់គ្រាន់​ក្នុងការ​ប្រៀបធៀប​ទៀតឡើយ​។​

​បច្ចុប្បន្ន​គេ​រកបាន ២ ​ក្រុម​ឡើង​វគ្គ​បន្ត​ហើយ​គឺ លេខ​ ១ ​ពូ​ល A ឥណ្ឌូណេស៊ី លេខ ​១ ​ពូ​ល B ថៃ ខណៈ​វៀតណាម ជា​ក្រុម​លេខ​ ២ ដែលមាន ៦ ​ពិន្ទុ​បណ្ដោះអាសន្ន​ដូច្នេះ​គេ​ឈរ​ជា​ក្រុម​លេខ​ ២​ ល្អ​ដែលមាន​ពិន្ទុ និង​គ្រាប់​ច្រើន ( ៨ ​គ្រាប់​) លើ​ឡាវ​ដែល​ឈរ​នៅ​លេខ​ ២ នោះ​គឺ​មានតែ ៥ ​ពិន្ទុ បានសេចក្ដីថា​មិន​គ្រប់គ្រាន់​ដើម្បី​ប្រជែង​ជាមួយ​វៀតណាម ឡើយ​។

​បច្ចុប្បន្ន​ពូ​ល C អូស្ត្រាលី អស់​ឱកាស​ហើយ នៅឡើយ​តែ​កម្ពុជា មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី ដោយ​ម៉ាឡេស៊ី មាន ៤​ ពិន្ទុ​ស្មើគ្នា​ជាមួយ មី​យ៉ាន់​ម៉ា ខណៈ​កម្ពុជា មាន​ ៣​ ពិន្ទុ ករណី​កម្ពុជា​អាច​ឡើង​បាន​លុះត្រា ឈ្នះ​មី​យ៉ាន់​ម៉ា​ដាច់ខាត ហើយ​ម៉ាឡេស៊ី ស្មើ​ឬក៏​ចាញ់ អូស្ត្រាលី និង​ម្យ៉ាងទៀត​កម្ពុជា ដាច់ខាត​ត្រូវ​រក​គ្រាប់​បាល់​ឈ្នះ​មី​យ៉ាន់​ម៉ា ឱ្យបាន​ច្រើន ពោលគឺ​ចាប់ពី ១០​ គ្រាប់​ឡើង ករណី​ម៉ាឡេស៊ី ឈ្នះ​អូស្ត្រាលី​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ១៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣៦ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម