កីឡា
លោក Ten Hag ថា Ronaldo ត្រូវការពេលក្រោយអង្គុយកៅអីបម្រុងពេល Man United ចាញ់ Brighton យប់មិញ
លោក Erik ten Hag បានពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការឱ្យកីឡាករ Cristiano Ronaldo អង្គុយកៅអីបម្រុងសម្រាប់ការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League របស់ Manchester United ទល់នឹង Brighton ។
Ronaldo បានប្រាប់ Man Utd ថាគេចង់ចាកចេញពីក្លិបនៅដើមរដូវក្តៅ ប៉ុន្តែសំណើសម្រាប់វីរបុរសព័រទុយហ្គាល់រូបនេះមិនទាន់មាននៅឡើយទេ។ ដោយសារតែបញ្ហាផ្ទាល់ខ្លួន Ronaldo បានខកខានការប្រកួតជាច្រើនមុនបើករដូវកាលរបស់ Manchester United ដោយលេងតែ ១ ប្រកួតប៉ុណ្ណោះ ខណៈដែលរូបគេបានលេង ៤៥ នាទីក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ក្លិបជាមួយ Rayo Vallecano ។ Ten Hag និយាយថានេះជាហេតុផលដែលគាត់ជ្រើសរើសឱ្យ Ronaldo បម្រុងសម្រាប់ការប្រកួត Premier League ដំបូងនៃរដូវកាលរបស់ United ។

ថ្លែងនៅមុនការប្រកួត Brighton នៅថ្ងៃអាទិត្យ Ten Hag បាននិយាយថា «វាខ្លីណាស់សម្រាប់ការប្រកួតមុនបើករដូវកាល [សម្រាប់ Ronaldo]។ គេទើបតែចាប់ផ្តើមហ្វឹកហាត់កាលពីសប្តាហ៍មុន ហើយបានត្រឹមតែ ៤៥ នាទីនៅលើទីលាន។ គាត់មិនស្ថិតក្នុងកម្រិតកាយសម្បទាដូចក្រុមផ្សេងទៀតទេ។»

«យើងបានឃើញនៅចុងសប្តាហ៍នេះក្នុង Premier League ពិតជាការប្រកួតដ៏ស្វិតស្វាញ និងខ្លាំងដោយដាក់សម្ពាធជាប់។ ដូច្នេះ អ្នកត្រូវមានកាយសម្បទាគ្រប់គ្រាន់ដើម្បីធ្វើដូច្នេះ។ គាត់កំពុងធ្វើការយ៉ាងខ្លាំង ដើម្បីឈានដល់កម្រិតសម្បទាត្រឹមត្រូវមកវិញ។ វានឹងត្រូវការពេលវេលា ដែលជារឿងធម្មតា។ គាត់ទើបតែចាប់ផ្តើមការប្រកួតត្រៀមរដូវកាលមុនកាលពីសប្តាហ៍មុនប៉ុណ្ណោះ។»
នៅពេលសួរថាតើ Ronaldo នៅឆ្ងាយពីការចាប់ផ្តើមជម្រើស ១១ នាក់ ដំបូងប៉ុន្មាននោះ លោក Ten Hag បានបន្ថែមថា៖ «យើងត្រូវមើល ខ្ញុំមិនអាចនិយាយបានទេព្រោះវាអាស្រ័យលើថាតើគាត់រីកចម្រើនលឿនប៉ុណ្ណា។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បីឱ្យក្រុមឡើងដល់កម្រិតកាយសម្បទាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។»
គួររំលឹកថា កាលពីយប់មិញ Manchester United បានរងបរាជ័យក្នុងដីរបស់ខ្លួន ក្រោមថ្វិជើង Brighton ១-២ ហើយ Ronaldo ត្រូវបានប្ដូរចូលនៅវគ្គទី ២ នាទី ៥៣ ប៉ុន្តែគេពុំសូវឃើញមានឱកាសទាត់នោះទេ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច