កីឡា
សម្តេចពិជ័យ ទៀ បាញ់ អំពាវនាវឲ្យឧបត្ថម្ភទាំងជីវភាពរស់នៅ និងការហ្វឹកហាត់របស់អត្តពលិកជនពិការ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានអំពាវដល់ប្រជាពលរដ្ឋឲ្យចូលរួមឧបត្ថម្ភគាំទ្រទាំងជីវភាពរស់ និងការហ្វឹកហាត់របស់អត្តពលិកជនពិការកម្ពុជាដែលបានលះបង់ តស៊ូ និងអត់ធន់គ្រប់បែបយ៉ាងរហូតទទួលបានលទ្ធផលលើសពីការរំពឹងទុកក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

អត្តពលិកជនពិការកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាជនពិការកម្ពុជា ព្រមទាំងឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មកីឡាជនពិការកម្ពុជាបានចូលរួមអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា។ ជាលទ្ធផល អត្តពលិកជនពិការកម្ពុជាដណ្តើមបានមេដាយសរុប២៨គ្រឿងគឺមាស៧ ប្រាក់១០ និងសំរឹទ្ធ១១ ដែលបានបំបែកឯកត្តកម្មចាស់នៃការចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានសម្រាប់ជនពិការនេះ។

នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែសីហា ប្រតិភូកីឡាជនពិការកម្ពុជាបាននាំមេដាយ និងទង់សហព័ន្ធកីឡាជនពិការអាស៊ានមកដល់កម្ពុជាដែលត្រូវបានទទួលស្វាគមន៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។ ក្នុងពិធីនេះឯក ហ៊ុន ម៉ានី បានប្រគល់ទង់សហព័ន្ធកីឡាជនពិការអាស៊ានដល់សម្តេចពិជ័យសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាផ្លូវការ។

ក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ៖«ជោគជ័យនេះបានបង្ហាញថា ជនពិការភាពមិនមែនអសមត្ថភាពឡើយ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ លើកកម្ពស់ និងជំរុញស្មារតីជួយឧបត្ថមគាំទ្របន្ថែមទៀតដល់ការលះបង់ ការតស៊ូ ការព្យាយាម ការអំណត់ អត់ ផ្នត់ ស៊ូទ្រាំគ្រប់ការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីជនពិការរបស់យើង ហើយត្រូវយកចិត្តទុកដាក់ដល់ ជីវភាពរស់នៅ ការហាត់ហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិពិការ ក្នុងស្មារតីអភិវឌ្ឍវិស័យកីឡា ប្រកបដោយគុណភាព គុណផល និងសមត្ថភាពកីឡាដ៏រឹងមាំ សម្រាប់ឆ្ពោះទៅដណ្ដើមជោគជ័យ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា»៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ