កីឡា
ក្រុមអត្តពលិកកីឡាវ៉ូវីណាមថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា
ភ្នំពេញ ៖ ក្រោយពីទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភព លោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយដណ្តើមបានមេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ១២ គ្រឿងកាលពីថ្ងៃម្សិលមិញ ក្រុមអត្តពលិកកីឡាវ៉ូវីណាមបានបញ្ចេញសារថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបា ល និងថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និង កីឡា។
ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជាក់ថា ក្នុងនាមជាកីឡាករកីឡាការនីវ៉ូវីណាមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងនាយកដ្ឋានអប់រំកាយនិងកីឡា ដែលបានយកចិត្តទុកដាក់ និង ខិតខំស្វះស្វែងបំពេញកិច្ចការងារ ដើម្បីផ្តល់ប្រាក់រង្វាន់ជយ លាភីជាការលើកទឹកចិត្ត ដល់យើងខ្ញុំទាំង អស់គ្នាជាកីឡាករ-ការិនី ដែលទោះជាប្រ ទេសកម្ពុជា កំពុងប្រឈមនឹងវិបត្តិកូវីដ ១៩ ក៏ដោយ។

កីឡាការិនីវ៉ូវីណមម្ចាស់មេដាយមាសកម្រិតពិភពលោក ប៉ាល់ ឆរស្ម៊ី បាននិយា យថា តាងនាមក្រុមអត្តពលិកកីឡាការិនីវ៉ូវីណម និងរូបកីឡាការិនីផ្ទាល់បានប្តេជ្ញាថា បន្តហ្វឹកហាត់ឲ្យខ្លាំងក្លាជាងមុនដើម្បីត្រៀមខ្លួនដណ្តើមមេដាយជូនកម្ពុជានៃព្រឹត្តិការ ណ៍ការប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមខាង មុខនេះ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ