Connect with us

កីឡា

កម្ពុជា ទទួលបានមេដាយគ្រប់ប្រភេទកីឡា ដែលដាក់ចូលរួមប្រកួតក្នុងកីឡាសកលវិទ្យាល័យអាស៊ាន នៅថៃ

បានផុស

នៅ

កីឡាករ កីឡាការិនីកម្ពុជា បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games 2022) លើកទី ២០ នៅប្រទេសថៃ ជាផ្លូវការហើយ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម ១១​ ប្រទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​ ២០ ​នេះ កម្ពុជា​បញ្ជូន​គណៈប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ចំនួន ៤៨ ​រូប មាន​ ៥​ ប្រភេទ​រួមមាន កីឡា​ប៉េតង់ កីឡា​តេ​ក្វាន់​ដូ WT កីឡា​គុន​ដាវ កីឡា​កា​រ៉ា​តេ និង​កីឡាអត្តពលកម្ម ហើយ​កម្ពុជា​បានទទួល​មេដាយ​គ្រប់​ប្រភេទ​កីឡា​ទាំង ៥ ក្នុងចំណោម​កីឡា​ជារួម​ដែលមាន ២៣​ ប្រភេទ​កីឡា​។​

​ជា​លទ្ធផល​នៃ​ការប្រកួត​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា ទទួលបាន​មេដាយ​សរុប​ចំនួន ១៧ ​គ្រឿង ក្នុងនោះ​រួមមាន​៖ មេដាយមាស ២ ​គ្រឿង ប្រាក់ ៧​ គ្រឿង និង​មេដាយ​សំរឹទ្ធិ ៨​ គ្រឿង​។​

​មេដាយមាស ២ ​គ្រឿង​ គឺ​លើ​ប្រភេទ​កីឡា​ប៉េតង់ ១​ គ្រឿង ដោយ​កីឡាករ សិន វង់​, ភាព វ៉ា​ឃីម​, ឃួន លី​ហួរ និង​អាំ ពិសិដ្ឋ លើ​វិញ្ញាសា​ជា​ក្រុម បុរស​ ៣​ ទល់​ ៣​។ និង​ប្រភេទ​កីឡា​គុន​ដាវ ១​ គ្រឿង កីឡាការិនី ឆាយ លីន​លី កីឡាការិនី យី លីហ្សា និង​កីឡាការិនី ស៊ន និ​ច ប្រកួត​លើ​វិញ្ញាសារ​នារី “​ដាវ​តូច​” ជា​ក្រុម​នារី​ ៣​ នាក់​។​

​មេដាយប្រាក់ ៧​គ្រឿង​មាន​លើ​កីឡា​តេ​ក្វាន់​ដូ WT ២ ​គ្រឿង​, កា​រ៉ា​តេ ១​ គ្រឿង​, គុន​ដាវ ១ ​គ្រឿង​, ប៉េតង់ ៣​ គ្រឿង ខណៈ​មេដាយ​សំរឹទ្ធ ៨​ គ្រឿង​មាន​លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT ២ ​គ្រឿង​, ប៉េតង់ ២​ គ្រឿង​, គុន​ដាវ ២ ​គ្រឿង​, អត្តពលកម្ម ១​ គ្រឿង និង​កា​រ៉ា​តេ ១​ គ្រឿង​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២៦ ខែកក្កដា ដល់​ថ្ងៃទី​ ៦ ខែសីហា ឆ្នាំ​ ២០២២ ដោយមាន​ប្រទេស​ចំនួន ១១ ​ចូលរួម ហើយ​ការប្រកួត​លើក​ក្រោយ​នឹងធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី វិញ​ម្ដងនា​ឆ្នាំ​ ២០២៤៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម