កីឡា
កូនកំព្រាជាម្ចាស់មេដាយ២គ្រឿង ងួន រតនា នឹងយកប្រាក់ធ្វើបុណ្យឧទ្ទិសជូនអ្នកមានគុណ
កីឡាការិនីមានពិការភាព ងួន រតនា បានឈ្នះមេដាយ២គ្រឿងគឺមាស១ និងប្រាក់១ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីកាលពីពេលថ្មីៗនេះ។
ងួន រតនា ជាកូនកំព្រាដែលឪពុកម្តាយបានលាចាកលោកទាំងពីរ និងរស់នៅពោរពេញដោយវេទនា កម្សត់ កណ្តោចកណ្តែង ខ្វះភាពកក់ក្តៅ និងខ្វះពំនាក់អាស្រ័យស្របពេលដែលកីឡាការិនីរូបនេះពិការភាពដៃទាំងពីរ។
កីឡាការិនីរូបនេះបានចាប់ផ្តើមហ្វឹកហាត់កីឡាអត្តពលកម្ម និងប្រឹងប្រែងតស៊ូ លះបង់គ្រប់បែបយ៉ាងដើម្បីបំពេញក្តីស្រមៃក្នុងនាមជាជនមានពិការភាពម្នាក់។ ម្ចាស់មេដាយ៣គ្រឿងនេះតែងតែស្រមៃធ្វើឲ្យបានជោគជ័យក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិដើម្បីជីវិតផ្ទាល់ខ្លួន និងប្រទេសជាតិ។ ទីបំផុតក្តីស្រមៃបានក្លាយជាការពិត។
ងួត រតនា បានរៀបរាប់ថា ៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ហើយរំភើបរកអ្វីមកប្រៀបមិនបានទេ ព្រោះអីក្តីស្រមៃរបស់ខ្ញុំក្លាយជាការពិត។ ខ្ញុំស្រមៃយូរហើយ។ ពេលខ្ញុំឃើញគេបានជោគជ័យ ខ្ញុំគិតថា ថ្ងៃណាមួយនឹងបានជោគជ័យដូចគេ។ ឥឡូវខ្ញុំព្យាយាមបានសម្រេចដូចខ្ញុំស្រមៃទុកពីមុនមែន។ ខ្ញុំអរគុណ អ្នកគ្រូ លោកគ្រូដែលបានបណ្តុះបណ្តាលខ្ញុំឲ្យបានជោគជ័យ»។
រៀបរាប់ទាំងទឹកភ្នែក អួលដើមក រតនា បានបន្តថា ៖«លទ្ធផលនេះមានន័យខ្លាំងជាទីបំផុតសម្រាប់ជីវិតខ្ញុំ។ ខ្ញុំមិនដឹងនិយាយអ្វីឲ្យសមនឹងភាពជោគជ័យទេ ព្រោះអីខ្ញុំពិការវេទនាយូរហើយ ហើយជាកូនកំព្រាទៀត។ ម៉ែឪលាចាកលោកអស់ហើយ។ រស់នៅម្នាក់ឯង…កណ្តោចកណ្តែង…ពេលខ្ញុំសម្រេចបានជោគជ័យ…ពេលខ្ញុំមានបាន…ម៉ែឪឃ្លាតឆ្ងាយពីខ្ញុំ….»។
«ពេលបានលុយខ្ញុំនឹងធ្វើបុណ្យឧទ្ទិសជូនដល់មាតាបិតាខ្ញុំដែលពួកគាត់ចែកឋានទៅ ហើយខ្ញុំធ្វើបុណ្យតទៅមុខទៀតដើម្បីកុំឲ្យជាតិក្រោយ ខ្ញុំពិការដូចជាតិនេះ»។
សូមបញ្ជាក់ថា ងួត រតនា បានឈ្នះមេដាយមាស១គ្រឿងសម្រាប់វិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ ប្រភេទពិការ T46 និងមេដាយប្រាក់១គ្រឿងសម្រាប់វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទពិការ T46៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់