Connect with us

កីឡា

ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា នឹង​រៀបចំ​តាម​គន្លង​នៃ​ស្ដង់ដារ​កីឡា​ឡើងវិញ ក្រោយ​២​លើក​កន្លងមក​ខកខាន​

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា​នេះ CAMSOC បានរៀបចំ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន​។ កិច្ច​ប្រជុំបាន​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ពីរ ទី​១-​ពិនិត្យ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិ​ទេ​ព្យ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ពិធី​រត់​ភ្លើង​គប់ និង​ទី​២-​ពិនិត្យ​របាយ​ការ​គណៈកម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​។​

​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា នឹង​ងាក​មក​រៀបចំ​តាម​គន្លង នៃ​ស្ដង់ដារ​កីឡា​ឡើងវិញ បន្ទាប់ពី​ស៊ី​ហ្គេម ២​លើកចុងក្រោយ បាត់បង់​ស្ដង់ដារ​ខ្លះ ព្រោះ​បញ្ហា​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ នេះ​បើតាម​ការបញ្ជា​ក់ដោយ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC មានប្រសាសន៍ថា ពិធី​សុំ​ភ្លើង​អាទិទេព គឺ​អនុវត្តតាម ស​.​ជ​.​ណ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ជម្រើស​យក​សេនា​រី​យ៉ូ​ទី​១ ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិទេព នៅ​ប្រាសាទអង្គរវត្ត ដោយមាន​ការបែងចែក​តួនាទី​ភារកិច្ច​គ្នា និង​រៀបចំ​កម្មវិធី​ច្បាស់លាស់ ចាប់​ពីថ្ងៃ​កម្មវិធី រហូតដល់​ពិធី​ដង្ហែ​ភ្លើង​គប់ ទាំង​ក្នុង និង​តាម​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​បង្ហាញ​ពី​ការ​ខិតជិត​មកដល់​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់ ៦៤​ឆ្នាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដថា «​នេះ​គឺជា​ចំណុច​សំខាន់ ដែល​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍​ច្បាស់លាស់​ថា យើង​ធ្វើជា​គំរូ​មួយ ដែល​ស៊ី​ហ្គេម​លើក​មុនៗ (២​លើកចុងក្រោយ​) ដោយសារ​បញ្ហា​កូ​វីដ​-១៩ ធ្វើ​ឲ្យ​បាត់បង់​ស្ដង់ដារ​ខ្លះ​។ ចឹ​ង​យើង​ងាក​មក​រៀបចំ​ឲ្យ​ត្រូវ​តាម​គន្លង នៃ​ស្ដង់ដារ​កីឡា​ឡើងវិញ ។ យើង​ឃើញ​ហើយ​ថា ការរត់​ភ្លើង​គប់ ការយក​ភ្លើង​គប់ នៅក្នុង​ទីឋាន​របស់​អាទិទេព​មួយ ដែលមាន​ភាព​ស័ក្ដិសិទ្ធិ មាន​ភាព​ជឿជាក់ថា ជាទី​ឋាន​អាទិទេព មានតែ​ប្រាសាទអង្គរវត្ត​របស់​យើង ដែល​ល្បីល្បាញ​លើ​ពិភពលោក ក៏ដូចជា​សម្រាប់​ទីសក្ការៈ នៃ​អាទិទេព​សម្រាប់​អាស៊ីអាគ្នេយ៍​ផងដែរ​» ។​

«​អ៊ីចឹង​ប្រទេស​អាស៊ាន ក្នុង​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ក៏​គេ​មើលឃើញ​អញ្ចឹង​ដែរ គេ​មើលឃើញថា កម្ពុជា​បានរៀបចំ​ត្រឹមត្រូវ ព្រោះ​មើលឃើញ​កន្លែង​មាន​លក្ខណៈពិសេស​ត្រឹមត្រូវ ដែល​អាស៊ាន​គួរ​យក​ធ្វើ​គូរ​។ ប៉ុន្ដែ​នេះ​គ្រាន់តែ​យើង​បង្ហាញ និង​ធ្វើជា​គំរូ​គេ​ប៉ុណ្ណោះ តែ​បើសិនជា​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ មើលឃើញ​ភាពចាំបាច់​សម្រាប់​ប្រទេស​ផ្សេងៗ​ថា រាល់​ស៊ី​ហ្គេម​ទាំងអស់ ត្រូវ​មក​យក​ភ្លើង​គប់​នៅ​ហ្នឹង (​ប្រាសាទ​អង្គរ​) ដូច​ព្រឹត្តិការណ៍​អូឡាំពិក ដែល​ទៅយក​ភ្លើង​គប់​នៅ​ភ្នំ​អូ​ឡាំ​ព្យា​ដ នា​ប្រ​ទេ​ក្រិច​ដូចគ្នា យើង​នឹង​ស្វាគមន៍ យើង​នឹង​ក្លាយជា​ប្រទេស​ដែល​ផ្ដើមចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​មួយ​សម្រាប់​មនុស្សជាតិ និង​ប្រទេស​ទាំងអស់ នៅក្នុង​អាស៊ាន មិនមែន​សម្រាប់តែ​កម្ពុជា​នោះទេ​។​» ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែម​។

​ឯកឧត្តម​បានចាត់ទុក​នេះ គឺជា​ចំណុច​សំខាន់​មួយ ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ដែល​ត្រូវ​រៀបចំ​តាម​ស្ដង់ដារ ពិសេស​អនុវត្តតាម​ធម្មនុញ្ញរ​បស់​ស៊ី​ហ្គេម ដែល​គោរព​ទៅតាម​ធម្មនុញ្ញ​របស់​អូឡាំពិក​តែម្ដង៕

​អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២៧ នាទីutes មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ៣១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

Rapper
ជីវិតកម្សាន្ដ៤០ នាទីutes មុន

Ranngo និង Lil Kzy សម្តែងរួមគ្នាលើកដំបូង លើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

Sokha Hotels

ព័ត៌មានពេញនិយម