កីឡា
៤ក្រុមនេះរំពឹងខ្ពស់ឡើងវគ្គ៨ក្រុមពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
ថ្ងៃនេះ ក្រុមខ្លាំង៤កំពុងលេងជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរំពឹងខ្ពស់ជាងគេក្នុងការឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីជើងទី១សុទ្ធតែទទួលបានជ័យជម្នះដូចគ្នា។

ព្រះខ័នរាជស្វាយរៀង សង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីជើងទី១បានយកឈ្នះក្រុមសូលទីឡូអង្គរដោយលទ្ធផលតឹងតែង ១-០។ សម្រាប់ការប្រកួតជើងទី២ ថ្ងៃនេះធ្វើនៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង៦:៣០នាទីល្ងាច។ ព្រះខ័នរាជស្វាយរៀងសំបូរកីឡាករក្នុងស្រុកល្អៗ និងបទពិសោធច្រើន ហើយក៏ជាប់ជម្រើសជាតិច្រើនដែរ ប្រៀបធៀបនឹងសូលទីឡូអង្គរមិនសូវមានកីឡាករជាប់ជម្រើសជាតិ។ ការប្រកួតនេះផ្សាយផ្ទាល់តាមរយៈ BTV។

នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង៣:៣០នាទីរសៀល វិសាខា ទទួលក្រុមក្រុមបាល់ទាត់សៀមរាប។ វិសាខា ទទួលបានជ័យជម្នះយ៉ាងធំធេងកាលពីជើងទី១ដោយគ្រាប់បាល់បច្ចេកទេស ៦-០ ដូច្នេះសម្រាប់ការប្រកួតជើងទី២នេះមិនបាកសម្រាប់វិសាខាឡើយ។ បើប្រៀបធៀបពីសមត្ថភាព និងជំនាញលកីឡាករម្នាក់ៗគឺក្រុមទាំងពីរខុសគ្នាឆ្ងាយ។ ទោះបីជាឈ្នះច្រើនគ្រាប់កាលពីជើងទី១ ក៏វិសាខាមិនបន្ធូរជើងឡើយ ខណៈខ្សែបម្រើប្រយុទ្ធ កែវ សុខផេង កំពុងនាំគេក្នុងតារាងអ្នករកគ្រាប់បាល់ ដូច្នេះរូបគេនឹងព្យាយាមរកគ្រាប់បាល់ឲ្យច្រើនថែមទៀតដើម្បីប្រជែងស្បែងជើងមាស។ ការប្រកួតនេះផ្សាយផ្ទាល់តាមរយៈ BTV។

ស្របពេលជាមួយគ្នានេះ ក្រុមណាហ្គាវើលដ៍ក៏មិនបាកខ្លាំងដែរសម្រាប់ការប្រកួតជើងទី២ថ្ងៃនេះ បន្ទាប់ពីកាលពីជើងទី១បានយកឈ្នះដោយលទ្ធផលត្រចះត្រចង់ ៤-០រួចទៅហើយ។ ជើងទី២នេះ ក្រុមទាំងពីរតតាំងគ្នានៅកីឡដ្ឋាន អេអ៊ីយូ ស្ពតផាក។ បើនិយាយពីសមត្ថភាពក្រុមទាំងពីរគឺបទពិសោធជោកជាំដូចគ្នានៅលីគកំពូលកម្ពុជា ប៉ុន្តែទើបតែរដូវកាល២០២២នេះទេដែល អាស៊ីអឺរ៉ុបត្រូវបានឲ្យទៅលេងលីគទី២។ ការប្រកួតនេះផ្សាយផ្ទាល់តាមរយៈ BTV។

ចំណែកក្លឹបដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ បឹងកេត ក៏មានក្តីរំពឹងក្នុងការឡើងទៅវគ្គ៨ក្រុមចុងក្រោយដែរ បន្ទាប់ពីជើងទី១បានយកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ២-០។ យ៉ាងណា ការប្រកួតមិនមែនជាការងាយស្រួលទេ ដោយសារក្រុមអាយអេសអាយដង្កោសែនជ័យកំពុងពង្រឹង និងអភិវឌ្ឍក្រុមគួរឲ្យចាប់អារម្មណ៍ ខណៈក្រុមនេះដាក់គោលដៅឡើងមកលេងលីគកំពូលកម្ពុជា។ ការប្រកួតនេះផ្សាយផ្ទាល់តាមរយៈផេក Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន។

បន្ទាប់ពីរកឃើញ៤ក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយមុនគេនៅថ្ងៃនេះ ក្រុម៨ផ្សេងទៀតនឹងប្រកួតជើងទី២នៅថ្ងៃទី១៧ ខែសីហា ដើម្បីរកក្រុម៤ឡើងទៅវគ្គ៨ក្រុមដែរ។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយនឹងធ្វើនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច