កីឡា
កម្ពុជាជាប់ស្វ័យប្រវត្តិជើងឯក AFF Cup 2022 ដែលនឹងចាប់ឆ្នោតចុងខែនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាស្ថិតក្នុងចំណោមជម្រើសជាតិទាំង៩ដែលជាប់ដោយស្វ័យប្រវត្តិក្នុងវគ្គចែកពូលពានរង្វាន់ AFF Cup ខណៈក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ និងទីម័រខាងកើត ត្រូវប្រកួតជម្រុះស្វែងរកមួយក្រុមឡើងទៅវគ្គចែកពូលដើម្បីបង្គ្រប់១០ក្រុម។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/CAMBODIAN-TEAM2-1024x590.png)
ពានរង្វាន់បាល់ទាត់លំដាប់ទី១នៅតំបន់អាស៊ាន AFF Mitsubishi Electric Cup ប្រចាំឆ្នាំ២០២២នឹងធ្វើការចាប់ឆ្នោតជាផ្លូវការវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែសីហា ខាងមុខនេះនៅទីក្រុងបាំងកក ប្រទេសថៃ។
កាលពីមុនពានរង្វាន់នេះមានឈ្មោះ AFF Suzuki Cup ប៉ុន្តែដល់ឆ្នាំ២០២២នេះទទួលបានម្ចាស់ឧបត្ថម្ភថ្មីក៏ដាក់ឈ្មោះតាមម្ចាស់ឧបត្ថម្ភ។ សម្រាប់ឆ្នាំ២០២២គឺជាលើកទី១៤នៃពានរង្វាន់លំដាប់ទី១ប្រចាំតំបន់អាស៊ាន។ ក្រុមចំនួន១០ត្រូវប្រកួតក្នុងវគ្គចែកពូលតាមរូបមន្តប្រកួតក្នុងដី និងក្រៅដី។
ការចាប់ឆ្នោតនឹងត្រូវបែងចែកជាពីរពូល ក្នុងមួយពូលមាន៥ក្រុមដែលក្រុមនីមួយៗត្រូវប៉ះគ្នាពីរដងពោលគឺក្នុងដី និងក្រៅ។ ក្រុមមានពិន្ទុខ្ពស់ជាងគេគឺលេខ១ និងលេខ២នៃពូលនីមួយៗនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រដែលប្រកួតក្នុងដី និងក្រៅដីទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/CAMBODIAN-TEAM.jpg)
ក្រុម៩ដែលជាប់ដោយស្វ័យប្រវត្តិនៅវគ្គចែកពូលគឺ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ចំណែកក្រុមព្រុយណេ និងទីម័រខាងកើត ត្រូវប្រកួតជម្រុះស្វែងរកមួយក្រុមឡើងទៅវគ្គចែកពូល៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច