កីឡា
សុន ថាវីស៊ីវ តាំងចិត្តជាថ្មីដើម្បី U-16 និង U-19 កម្ពុជា ក្រោយធ្វើមិនបានល្អ ក្នុងពានប្រចាំតំបន់អាស៊ាន
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម ១៦ ឆ្នាំ និង ១៩ ឆ្នាំ នៅពាក់កណ្ដាលឆ្នាំ ២០២២ នេះ បានជ្រុះចេញពីពានរង្វាន់ ២ ផ្សេងៗពីគ្នាក្នុងតំបន់អាស៊ាន ខណៈយុវជនវ័យ ១៦ ឆ្នាំមួយរូប ដែលជាប់ឈ្មោះទាំងពីរឈុតបានសម្ដែងការសោកស្ដាយ ដ្បិតមិនអាចជួយក្រុមបាន។

សុន ថាវីស៊ីវ ជាយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ឆ្នាំនេះរូបគេបានជាប់ជម្រើសជាតិយុវជន ២ ឈុត ទាំង U-16 និង U-19 ចេញទៅប្រកួតពាន AFF U-16 និង U-19 នៅឥណ្ឌូណេស៊ី ទាំងពីរលើកដូចគ្នា ប៉ុន្តែខកចិត្តដូចៗគ្នា។
វីស៊ីវ បានប្រាប់ ‘កម្ពុជាថ្មី’ ក្រោយចប់ព្រឹត្តិការណ៍ AFF U-16 ថា៖ «ក្រោយចប់ប្រកួតពាន AFF U-16 ខ្ញុំមានអារម្មណ៍សោកស្ដាយខ្លាំង ហើយក៏អន់ចិត្តខ្លួនឯងដែលអត់អាចខំប្រឹងឱ្យឡើងទៅវគ្គបន្តបាន ព្រោះអីយើងឃើញថា យើងខំប្រឹងប្រកួតទី ២ ទោះប្រកួតទី ១ យើងធ្វើមិនសូវបានល្អក៏ពិតមែន ប៉ុន្តែប្រកួតទី ២ យើងខំប្រឹងឈ្នះអូស្ត្រាលី ដើម្បីយកជ័យជម្នះនៅប្រកួតទី ៣ តែប្រកួតទី ៣ យើងធ្វើអត់សូវបានល្អ អ៊ីចឹងយើងអត់អាចបន្តទៅវគ្គ ៤ ក្រុមបាន។»

យុវជនរូបនេះ បានបង្ហើបថានៅប្រកួតទី ៣ កីឡាករមួយចំនួននៅក្នុងក្រុមហាក់ថមថយកម្លាំង បន្ទាប់ពីបានប្រកួតជាប់ៗគ្នា ហើយជាពិសេស គឺឆាប់បាត់បាល់បន្ទាប់ពីប្រជែងបាល់បានហើយ ប៉ុន្តែបែជាបាត់បាល់វិញភ្លាមៗ។
បើតាមអាយុបច្ចុប្បន្ន ១៦ ឆ្នាំ គត់ សុន ថាវីស៊ីវ គឺបានលេងត្រឹម U-16 ទេ ប៉ុន្តែគេមានឈ្មោះនៅ U-19 ផងដែរ ខណៈសាមីខ្លួនក៏មិននឹកស្មានដល់ដែលអាចជាប់ U-19។ យ៉ាងណាមិញ គេអាចនឹកដល់ថាដោយសារតែទទួលបានឱកាសលេងនៅលីគទី ២ កម្ពុជា ជាញឹកញាប់ទើបឈានទៅដល់អាចជាប់ជម្រើសជាតិ U-19។
មានយោបល់ពីការលេងស៊ីសង្វាក់គ្នារវាងឈុតទាំងពីរ វីស៊ីវ បានបញ្ជាក់ថា៖ «បើតាមខ្ញុំគិត ២ ឈុតហ្នឹងលេងស៊ីសង្វាក់គ្នាទាំងពីរ ប៉ុន្តែឈុតដែលខ្ញុំគិតថា ខ្ញុំលេងចូល គឺឈុត U-16 ព្រោះខ្ញុំអាចលេងបាន ២ ប្រកួតហើយប្រកួតទី ២ គឺថាល្អខ្លាំង លេងយល់ចិត្តគ្នា គ្រប់គ្រងស្ថានភាពក្នុងការប្រកួតបាន មានការទំនាក់ទំនងគ្នានៅលើទីលាន ហើយនឹងចេះដោះស្រាយស្ថានភាពខ្លួនឯងនៅពេលដែលជួបបញ្ហានៅលើទីលាន។»
យ៉ាងណាមិញ ឆ្នាំ ២០២២ នេះ យុវជនកម្ពុជា នៅសល់ការប្រកួតជម្រុះជើងឯកយុវជនអាស៊ី ២ លើកទៀត ដែលលរួមមាន AFC U-17 និង AFC U-20 ខណៈ សុន ថាវិស៊ីវ បានដាក់ការតាំងចិត្តជាថ្មី ដើម្បីជួយក្រុម ប្រសិនបើទទួលបានឱកាសជាប់ជម្រើសជាតិយុវជនជាថ្មី។ «សម្រាប់ពាន AFC U-17 និង U-20 នាពេលខាងមុខ បើសិនខ្ញុំនៅមានឈ្មោះធ្វើតេស្តបន្តទៀត ខ្ញុំនឹងតាំងចិត្តថានឹងរៀបចំខ្លួនឯងឱ្យបានល្អក្នុងការធ្វើតេស្តដំណាក់កាលនីមួយៗ ហើយនៅពេលដែលខ្ញុំមានឈ្មោះជាប់ ខ្ញុំនឹងតាំងចិត្តខ្លួនឯងសារជាថ្មីដើម្បីជួយក្រុមឱ្យបាន។» សម្ដីរបស់ សុន ថាវីស៊ីវ។
សូមបញ្ជាក់ថា បានរង្វាន់ជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup) នឹងធ្វើពីថ្ងៃទី ១៤-២៨ ខែកញ្ញា ឆ្នាំ ២០២២ ដោយ U-19 កម្ពុជា នៅពូល I ជាមួយម្ចាស់ផ្ទះតាជីគីស្ថាន, លីបង់ និងសិង្ហបុរី។ ដោយឡែកពាន (AFC U-17 Asian Cup) នឹងធ្វើពីថ្ងៃទី ០៥-២០ ខែតុលា ឆ្នាំ២០២២ ដោយ U-16 កម្ពុជា នៅពូល G ជាមួយម្ចាស់ផ្ទះអូស្ត្រាលី, ចិន និងកោះម៉ារីណាខាងជើង៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ