កីឡា
អ៊ុយក្រែន ធ្វើពហិការមិនចូលរួមការប្រកួតជើងឯកពិភពលោកប្រដាល់មួយថៃ ខណៈដែលមានរុស្ស៊ីចូលរួមប្រកួត
អ៊ុយក្រែន ធ្វើពហិការមិនចូលរួមការប្រកួតជើងឯកប្រដាល់យុវជន Muay Thai World Championships នៅប្រទេសម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមនៅសប្តាហ៍នេះទេ ដោយសារតែមានការចូលរួមរបស់អត្តពលិកពីប្រទេសរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍នេះ។

រៀបចំដោយសហព័ន្ធអន្តរជាតិនៃសមាគមប្រដាល់មួយថៃ (IFMA) ការប្រកួតជើងឯកឆ្នាំ ២០២២ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារ ០៩ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី ២០ ខែសីហា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្រសួងយុវជន និងកីឡាអ៊ុយក្រែន បានបញ្ជាក់ថា សហព័ន្ធប្រដាល់ក្បាច់មួយថៃ របស់អ៊ុយក្រែន នឹងមិនបញ្ជូនអ្នកប្រដាល់ណាម្នាក់ចូលរួមការប្រកួតនោះទេ ដោយសារជំហរនយោបាយប្រឆាំងនឹងអត្តពលិករុស្ស៊ីដែលត្រូវបានអនុញ្ញាត ជំនួសឱ្យការហាមឃាត់។ នេះដោយយោងតាមការចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានបន្តដាក់សម្ពាធឱ្យ “ផ្តាច់ខ្លួនទាំងស្រុងនៃជនជាតិរុស្ស៊ី និងបេឡារុស្សពីកីឡាពិភពលោក” ដោយសារតែការលុកលុយលើអ៊ុយក្រែន។

នៅថ្ងៃទី ២៤ ខែកុម្ភៈ អ៊ុយក្រែនត្រូវបានឈ្លានពានដោយរុស្ស៊ី – ដោយមានជំនួយពីការចូលតាមព្រំដែនពីបេឡារុស្ស ខណៈរុស្ស៊ីបានអះអាងថានេះជា «ប្រតិបត្តិការយោធាពិសេស»។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានផ្តល់អនុសាសន៍ហាមប្រាមអត្តពលិក និងមន្ត្រីរុស្ស៊ីក្នុងការប្រកួតធំៗក្រោមស្ថាប័នសហព័ន្ធអន្តរជាតិរបស់ខ្លួន ប៉ុន្តែនេះមិនត្រូវបានអនុម័តដោយស្ថាប័នអូឡាំពិកទាំងស្រុង ឬស្ថាប័នដែលមិនមែនជាកីឡាអូឡាំពិកដូចជា IFMA នោះទេ។ ព្រឹត្តិការណ៍នេះត្រូវបានដឹងថាមាន ៩០ ប្រទេសចូលរួម។

«អត្តពលិកនៃប្រទេសឈ្លានពានត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតជើងឯកពិភពលោក ក្នុងចំណោមយុវជន ក្រោមបដារបស់សហព័ន្ធអន្តរជាតិនៃសមាគមប្រដាល់មួយថៃ ទោះបីជាមានការអំពាវនាវរបស់សហព័ន្ធប្រដាល់មួយថៃ របស់អ៊ុយក្រែន ឱ្យដកចេញតំណាងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស្សី ពីការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះក៏ដោយ»។
កន្លងមក អត្តពលិកអ៊ុយក្រែន បានធ្វើពហិការមិនចូលរួមការប្រកួតរបស់សហព័ន្ធយូដូអន្តរជាតិ ដែលជនជាតិរុស្សី និងបេឡារុស្ស ត្រូវបានអនុញ្ញាតឱ្យប្រកួតផងដែរ៕
ប្រភព៖ insidethegames
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច