Connect with us

កីឡា

ពានសម្តេច​តេជោ ហ៊ុន សែន​ រក​ឃើញ​៤​ក្រុម​ឡើង​​​វគ្គ​​៨​​ក្រុម​​ចុង​ក្រោយ

បានផុស

នៅ

ក្រុម​ខ្លាំង​​​ណាហ្គាវើលដ៍ បឹងកេត វិសាខា និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ថ្នាក់​​ជាតិ​ លើក​ទី​១៦ ឆ្នាំ​២០២២ បន្ទាប់​ពី​ជើង​ទី​២​​​លទ្ធផល​ល្អ​ដូច​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិសាខា បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​តាម​រយៈ​ជ័យជម្នះ​លើ​​​​​​ក្រុម​បាល់ទាត់​សៀម​រាប នៅ​កីឡដ្ឋាន​របស់​ខ្លួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ដោយ​លទ្ធផល ៣-២ សរុប​ទាំង​ពីរ​ជើង ៩-២។ ​កាល​ពី​ជើង​ទី​១​ វិសាខា​​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៦-០។

ស្រប​ពេល​ជា​មួយ​គ្នានេះ ក្រុម​ណាហ្គាវើលដ៍​​ក៏​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ បើទោះ​ជា​​លទ្ធផល​ស្មើ​ ០-០ ជា​មួយ​​អាស៊ី​អឺរ៉ុប​ យូណាយធីត ​នៅ​ជើង​ទី​២ សរុប​ទាំង​ពីរ​ជើង ៤-០។ កាល​ពី​ជើង​ទី​១ ណាហ្គាវើល​ដ៍​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៤-០។

ដំណាល​គ្នា​នេះ​ដែរ បឹងកេត ​បាន​បន្ត​ទៅវគ្គ​៨​ក្រុម​ចុង​ក្រោយ​ដែរ បន្ទាប់​ពី​​ជើង​ទី​២​បាន​យក​ឈ្នះ​​ អាយអេស​អាយ ដង្កោ​សែន​ជ័យ ដោយ​លទ្ធផល ៣-២ សរុប​ទាំង​ពីរ​ជើង​ ៥-២។ កាល​ពី​ជើង​ទី១ បឹង​កេត​បាន​យក​ឈ្នះ​ ដោយ​លទ្ធផល ២-០។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​ឡើង​ទៅ​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន បន្ទាប់​ពី​ជើង​ទី​២​បាន​យក​ឈ្នះ​ក្រុម​សូលទីឡូ​អង្គរ​ដោយ​លទ្ធផល ៤-០ សរុប​ទាំង​ពីរ​ជើង ៥-0។ កាល​​ពី​ជើង​ទី​១​ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​យក​ឈ្នះ​​​ដោយ​លទ្ធផល​តឹង​តែង​ ១-០៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ វិនាទី មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ១៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣៣ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម