កីឡា
World Cup នៅកាតា ប្ដូរថ្ងៃប្រកួតមួយថ្ងៃ ដើម្បីឲ្យម្ចាស់ផ្ទះចាប់ផ្ដើមការប្រកួតមុន តាមប្រពៃណីចាស់
FIFA គ្រោងនឹងបញ្ជាក់ថាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ជុំផ្តាច់ព្រ័ត្រ នៅប្រទេសកាតា នឹងចាប់ផ្តើមមុនមួយថ្ងៃ ដើម្បីអនុញ្ញាតឱ្យប្រទេសម្ចាស់ផ្ទះចាប់ផ្តើមការប្រកួតមុន ជាមួយ អេក្វាឌ័រ។

កាលបរិច្ឆេទចាប់ផ្តើមនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ ត្រូវបានកំណត់មុនកាលបរិច្ឆេទមួយថ្ងៃ ដើម្បីអនុញ្ញាតឱ្យម្ចាស់ផ្ទះកាតាចូលរួមក្នុងការប្រកួតដំបូង ខណៈដើមឡើយការប្រកួតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី ២១ ខែវិច្ឆិកា រវាងក្រុមជើងឯកទ្វីបអាហ្វ្រិក សេណេហ្គាល់ ប៉ះជាមួយ ហូឡង់ ក្នុងពូល A។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ FIFA គ្រោងនឹងផ្លាស់ប្តូរឱ្យក្រុមម្ចាស់ផ្ទះកាតា ប៉ះអេក្វាឌ័រ ដែលជាក្រុមរួមពូល A ផងដែរ នៅថ្ងៃអាទិត្យ ទី ២០ ខែវិច្ឆិកា។
នេះមិនទាន់ត្រូវបានបញ្ជាក់ថា នឹងត្រូវបានស្នើសុំពីការិយាល័យក្រុមប្រឹក្សា FIFA (មានប្រធាន FIFA លោក Gianni Infantino និងថ្នាក់ដឹកនាំនៃសហព័ន្ធទ្វីបនីមួយៗ) ប៉ុន្តែវាត្រូវបានគេគិតថាជាទម្រង់មួយ នេះបើយោងតាមសេចក្ដីរាយការណ៍ជាច្រើន។ វានឹងមានន័យថា ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូ។
ការប្រកួតចុងក្រោយដែលម្ចាស់ផ្ទះមិនបានចាប់ផ្តើមការប្រកួតដំបូង គឺនៅឆ្នាំ ២០០២ នៅពេលដែល សេណេហ្គាល់ បានផ្តួលក្រុមការពារជើងឯក (១៩៩៨) បារាំង ក្នុងការប្រកួតបើកឆាក ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ ក្រោយមកប្រពៃណីក្នុងការប្រកួតបានផ្លាស់ប្តូរជាបន្តបន្ទាប់ដោយប្រទេសម្ចាស់ផ្ទះតែងតែលេងថ្ងៃប្រកួតបើកឆាកវិញ។ ជាក់ស្ដែងបើកឆាក ៤លើកចុងក្រោយនៃ FIFA World Cup ចាប់ផ្ដើមដោយអាឡឺម៉ង់ បានផ្តួល កូស្តារីកា ក្នុងឆ្នាំ២០០៦, អាហ្វ្រិកខាងត្បូង ស្មើ ១-១ ជាមួយម៉ិកស៊ិក ក្នុងឆ្នាំ ២០១០, ប្រេស៊ីល ឈ្នះ ក្រូអាត ក្នុងឆ្នាំ ២០១៤ ហើយនិង រុស្ស៊ី បានឈ្នះ អារ៉ាប៊ីសាអូឌីត កាលពី ៤ ឆ្នាំមុន (២០១៨)។
ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់កីឡាបាល់ទាត់ ត្រូវបានប្រារព្ធឡើងជាប្រពៃណីក្នុងរដូវក្តៅ ប៉ុន្តែវាកំពុងប្រព្រឹត្តទៅពេញមួយខែវិច្ឆិកា និងខែធ្នូឆ្នាំនេះ ដោយសារអាកាសធាតុនៅក្នុងប្រទេសកាតា មានកំដៅខ្លាំងពេកនៅរដូវក្តៅ។
វាជាលើកទីមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោករយៈពេល ៩២ ឆ្នាំ ដែលការប្រកួតកំពុងប្រព្រឹត្តទៅនៅពាក់កណ្តាលរដូវកាល ក្នុងពានរង្វាន់បាល់ទាត់លីគក្នុងស្រុករបស់ទ្វីបអឺរ៉ុប ហើយធានាថា Premier League រួមជាមួយលីកធំៗផ្សេងទៀតជុំវិញពិភពលោកត្រូវបានផ្អាកសម្រាប់រយៈពេលប្រាំមួយសប្តាហ៍ បន្ទាប់ពីបើកយុទ្ធនាការលីគបាន ៣ ខែ។ វានឹងក្លាយជាការប្រកួត World Cup លើកទី ២ ដែលធ្វើឡើងនៅអាស៊ី បន្ទាប់ពីឆ្នាំ ២០០២ នៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន និងជាការប្រកួតចុងក្រោយដែលមាន ៣២ ក្រុម មុនពេលវាកើនឡើងដល់ ៤៨ ក្រុម នៅឆ្នាំ ២០២៦។
វគ្គជម្រុះនឹងចាប់ផ្តើម បន្ទាប់មកវគ្គ ១៦ ក្រុមចុងក្រោយ រួចហើយវគ្គ ៨ ក្រុមចុងក្រោយ ក្រោយមកទៀតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបញ្ចប់ដោយការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ៣ នៅថ្ងៃសៅរ៍ ទី ១៧ ខែធ្នូ ឆ្នាំ ២០២២ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី ១៨ ខែធ្នូ ឆ្នាំ ២០២២ នៅកីឡដ្ឋាន Lusail Iconic៕
ប្រភព៖ mirror
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?