កីឡា
ហេតុផលសំខាន់ ២ ធ្វើឱ្យក្រុមជម្រើសជាតិនារីកម្ពុជា មានវត្តមានក្នុង FIFA Women’s World Ranking ជាលើកដំបូង
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទីបំផុតមានវត្តមានក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Women’s World Ranikng) ហើយ ចាប់តាំងបង្កើតឱ្យមានក្រុមជម្រើសជាតិនារីអំឡុងឆ្នាំ ២០១៨ និងបន្ទាប់ពីបានចូលរួមការប្រកួតជាហូរហែ។

យោងតាមតារាងចំណាត់ថ្នាក់ FIFA Women’s World Ranking ក្នុងខែសីហានេះ នារីកម្ពុជា បានលេចចេញវត្តមានជាលើកដំបូង ដោយឈរនៅចំណាត់ថ្នាក់លេខ ១២០ ក្នុងចំណោម ១៨០ ប្រទេសលើពិភពលោក។ ចំណាត់ថ្នាក់នេះនាំឱ្យនារីកម្ពុជា ឈរនៅលេខ ២៣ សម្រាប់ទ្វីបអាស៊ីដែលមាន ក្រុមនារី ៣៥ ប្រទេស។
ការដែលទទួលបានចំណាត់ថ្នាក់ពិភពលោក (FIFA Women’s World Ranikng) ក៏ដោយសារហេតុផលសំខាន់ ២ ពោលគឺ នារីកម្ពុជា បានលេង ៥ ប្រកួត ជាមួយក្រុមដែលមានចំណាត់ថ្នាក់ FIFA Women’s World Ranikng ផ្លូវការ។ ករណីនេះ គឺនារីកម្ពុជា បានប្រកួតជាមួយក្រុមដូចជាវៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី ដែលទាំង ៥ ក្រុមនេះ សុទ្ធតែមានចំណាត់ថ្នាក់ក្នុង FIFA រួចជាស្រេចទៅហើយ។
ទី២ គឺដោយសារក្រុមនារីកម្ពុជា មានសកម្មភាពជាប់លាប់ ពោលគឺមិនខកខាន ក្នុងរយៈពេល ១៨ ខែ ខណៈក្នុងលក្ខខណ្ឌក្រុមដែលគ្មានសកម្មភាព ១៨ ខែចុងក្រោយ នឹងមិនត្រូវបានរាប់បញ្ចូលនោះទេ។

គួរបញ្ជាក់ថា ក្រោយមានការកែទម្រង់ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវបានបង្កើតឱ្យមានឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៨ ហើយក៏បានបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតដែលទទួលស្គាល់ដោយ FIFA នៅឆ្នាំជាមួយគ្នានោះ កម្ពុជា បានប្រកួតយកឈ្នះ ទីម័រខាងកើត ១២-០ នៃពានរង្វាន់ជើងឯកនារីអាស៊ាន ឆ្នាំ ២០១៨ (AFF Women’s Championship)៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច